[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Maruti Suzuki បានធ្វើការប្រកាសថា រថយន្តអគ្គិសនីដំបូងរបស់ខ្លួនគឺ Suzuki eVX នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែមករា នៃឆ្នាំ២០២៥ ខាងមុខនេះ ជាមួយតម្លៃលក់ចាប់ពី ២៤ ១១០ ដុល្លារ ដល់ ៣០ ១៣០ ដុល្លារ ក្នុុងទីផ្សារប្រទេសឥណ្ឌា។
រថយន្តអគ្គិសនី Suzuki eVX មានប្រវែងតួខ្លួនសរុប ៤ ៣០០ ម.ម ទទឹង ១ ៨០០ ម.ម, កម្ពស់ ១ ៦០០ ម.ម និងប្រវែងគម្លាតកងមុខ-ក្រោយ ២ ៧០០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ FWD ផ្គួបជាមួយអាគុយទំហំ ៦០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ ៥៥០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
សម្រាប់ការរចនាផ្នែកខាងក្រៅ មានភាពស្ព័រ និងហាប់ណែន ជាមួយ Aerodynamic Design ដោយមានបំពាក់ជាមួយប៉ាណាបិតជិតអបជាមួយចង្កៀងមុខរាងស្លីម រួមជាមួយទ្វារអគ្គិសនី ថាសកង់ស្ព័រ និងចង្កៀងក្រោយរចនាអូសកាត់ពីម្ខាងទៅម្ខាង រួមជាមួយ Spoiler ។
ចំពោះផ្នែកខាងក្នុងវិញ មានការរចនាយ៉ាងប្រណិតបែបសុីវិល័យ ដោយទទួលបានអេក្រង់បង្ហាញព៌ត័មានទំហំធំ ជាប្រភេទអេក្រង់ភ្លោះ កៅអីម៉ាស្សា កាម៉េរ៉ា ៣៦០ ដឺក្រេ ម៉ាសុីត្រជាក់ចំនួន ២ ចំនុច កន្លែងសាកថ្មទូរស័ព្ទឥតខ្សែ ដៃចង្កូតស្ព័រ អេក្រង់ head-up display និងប្រព័ន្ធ ADAS ជាច្រើនទៀត៕