ស្ងាត់ៗ! Suzuki Fronx លេចមុខក្នុងទីផ្សារជប៉ុន ទទួលបានម៉ាសុីនថ្មី តម្លៃខ្ទង់ ១មុឺនដុល្លារជាង

[ទីផ្សារបរទេស] ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Maruti Suzuki បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Maruti Suzuki Fronx ដែលជារថយន្ត SUV ដំំបូងរបស់ពួកគេក្នុងទីផ្សារប្រទេសជប៉ុន​ ជាមួយតម្លៃលក់ចាប់ពី ១៤ ៦០០ ដុល្លារ។

រថយន្តនេះ ផលិតឡើងគ្រោងឆ្អឹង Baleno chassis មានប្រវែងតួខ្លួនសរុប ៣ ៩៩៥ ម.ម ទទឹង ១ ៧៦៥ ម.ម កំពស់ ១ ៥៥០ ម.ម និងប្រវែងកន្លាតកង់មុខ-ក្រោយ ២ ៥២០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ ដោយផ្នែកខាងមុខ Suzuki Fronx ទទួលបានការបំផុសគំនិតក្នុងការរចនាពីរថយន្ត Grand Vitara ជាមួយការឌីស្សាញប៉ាណាទំហំធំ រួមនឹងចង្កៀងមុខរាងស្លីម ប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៧ អ៊ីញ ចង្កៀងខាងក្រោយប្រភេទ LED និងកាង​ក្រោយ​ត្រូវបានរចនា​ថ្មី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងត្រូវបានរចនាឡើងជាពីរពណ៌ ដោយនៅលើតាប្លូមានអេក្រង់កំសាន្តទំហំ ៩ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto និងមុខងារ OTA update ជាដើម ។ ចំនុចពិសេសផ្សេងៗទៀតរួមមាន កន្លែងសាកថ្មឥតខ្សែ កាម៉េរា ៣៦០ ដឺក្រេ ឧបករណ៍បំពងសំឡេង ៦ ចំនុច ប្រព័ន្ធហ្វ្រាំងសង្គ្រោះបន្ទាន់ និងសេនស័រជំនួយពេលចូលចតជាដើម។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសុាំងចំណុះ ១,៥ លីត្រ Mild-Hybrid អាចផលិតកម្លាំងបាន ១០៣ សេះ​ និងកម្លាំងរមួល ១៣៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយជម្រើសប្រអប់លេខដៃ ៥វគ្គ និងអូតូ ៦វគ្គ ប្រភេទបើកបរប៉ុង ២ AWD ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម