ស្ងាត់ៗ! Toyota ចុះប៉ាតង់ឈ្មោះ “Celica” ម្តងទៀត

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ថ្មីៗនេះក្រុមហ៊ុន Toyota ទើបតែបានចុះប៉ាតង់សម្រាប់ឈ្មោះ “Celica” ម្តងទៀត។

វាគឺជាលើកទី២ ហើយដែលក្រុមហ៊ុន Toyota ចុះឈ្មោះ “Celica” នេះ។ ខណៈដែលពេលពាក្យចចាមអារ៉ាមជាច្រើនអះអាងថា ក្រុមហ៊ុនជប៉ុននេះនឹងនាំយក Celica ត្រលប់មកវិញ ជារថយន្តស្ព័រដូចកាលពីមុន វាក៏មានហេតុផលដែលបញ្ជាក់ថារឿងនេះមិនអាចកើតឡើងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាក់ស្តែង មួយរយៈពេលចុងក្រោយនេះ Toyota បាននាំយកម៉ាក GR (GR Supra, GR Yaris, GR 86) សម្រាប់ប្រភេទរថយន្ត performance cars របស់ខ្លួន ប៉ុន្តែឈ្មោះ Celica ខាងលើមិនមានពាក្យ GR នៅក្នុងនោះឡើយ។

មួយវិញទៀត វាក៏អាចកើតឡើងដែរ ដែលក្រុមហ៊ុន Toyota ធ្វើតាមក្រុមហ៊ុន Mitsubishi ដែលនាំយករថយន្ត Eclipse មកវិញ ប៉ុន្តែមិនមែនជារថយន្តស្ព័រដូចពីមុនឡើយ គឺប្រែវាទៅជា SUV វិញ។

ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះក្រុមហ៊ុន Toyota បានកាន់កាប់ឈ្មោះ “Celica” បន្តទៀតហើយ ដូច្នេះមានតែរង់ចាំមើលប៉ុណ្ណោះ ថាក្រុមហ៊ុននឹងធ្វើបែបណា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម