កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការប្រកាសដាក់បង្ហាញចេញនូវ Concept រថយន្ត អគ្គិសនីសុទ្ធម៉ូឌែលថ្មីរបស់ខ្លួនគឺ Toyota bZ7 Concept ដែលរថយន្តអគ្គិសនីសុទ្ធប្រភេទ C-class នៅក្នុងពិព័រណ៍រថយន្តក្វាងចូវកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុុងនោះ រថយន្តនេះ គ្រោងនឹងចូលផលិតកម្មនៅក្នុងឆ្នាំ២០២៥ ហើយនឹងចេញលក់ក្នុងរដូវក្តៅឆ្នាំ២០២៥ ដូចគ្នា នៅក្នុងទីផ្សារប្រទេសចិនជាដំបូងដើម្បីប្រកួតប្រជែងជាមួយរថយន្ត Xiaomi SU7, BYD Han, និង Luxeed S7។
ចំពោះការរចនាផ្នែកខាងក្រៅរបស់រថយន្តនេះ នឹងទទួលបានការរចនាថ្មីបែប coupe ដែលផ្នែកខាងមុខ និងផ្នែកខាងក្រោយមានការរចនាជាមួយភ្លើង LED ប្លែក ខណៈការរចនាផ្នែកខាងក្នុងវិញទំនងជាមានការរចនាគិតពីផាសុកភាព និងភាពធំទូលាយជាសំខាន់ (Comfortable Space 630D) ដែលផលិតរួមគ្នាដោយក្រុមហ៊ុន GAC និង Toyota ។ ទន្ទឹមនឹងនេះ រថយន្តនេះនឹងប្រើប្រាស់នូវបច្ចេកវិទ្យារបស់ BYD ដូចជាអាគុយ និងម៉ូទ័រអគ្គិសនី។
គួរឲដឹងថា រថយន្តនេះ ត្រូវបានវិនិយោគផលិតដោយក្រុមហ៊ុន GAC និង Toyota ដែលបានវិនិយោគចំនួន ២១៧ លានដុល្លារ។ បច្ចុប្បន្ន ក្រុមហ៊ុន GAC Toyota និង FAW Toyota បានផលិតរថយន្ត EV ចំនួន ២ម៉ូឌែលរួមមាន Toyota bZ3 និង Toyota bZ4X ៕