ស្ងាត់ៗ! ZEEKR ត្រៀមបើក Showroom នៅលើដីជប៉ុន

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិន ZEEKR ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Geely បានប្រកាសថាខ្លួននឹងបើកអគារតាំងបង្ហាញរថយន្តនៅក្នុងប្រទេសជប៉ុន មុនពេលចាប់ផ្តើមលក់រថយន្ត BEV នៅដើមឆ្នាំក្រោយ។

បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន ZEEKR ផ្ទាល់បាននិយាយថា ពួកគេគ្រោងនឹងសាងសង់អគារតាំងបង្ហាញរថយន្តនៅក្នុងតំបន់សំខាន់ៗចំនួនបីនៅក្នុងប្រទេសជប៉ុនក្នុងត្រីមាសទី៤ នេះ រួមមានទីក្រុងតូក្យូ និងតំបន់ទីប្រជុំជន Kansai និង Tokai Line ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲដឹងថា បើគិតត្រឹមចុងខែកក្កដា ក្រុមហ៊ុន ZEEKR បានបង្ហាញវត្តមានរបស់ខ្លួននៅក្នុងទីផ្សារអន្តរជាតិចំនួន ៣០ ក្រៅពីប្រទេសចិន រួមជាមួយគោលដៅបន្ថែមចំនួន ២០ ទៀតនៅចុងឆ្នាំ២០២៤ នេះបើទោះបីជាទើបតែបង្កើតបានប្រហែល ៣ ឆ្នាំក៏ដោយ។

គួរបញ្ជាក់ថា កាលពីខែកុម្ភៈកន្លងទៅនេះ ក្រុមហ៊ុន ZEEKR បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីលក់រថយន្តអគ្គិសនីម៉ូឌែល 001 និង X របស់ខ្លួននៅក្នុងប្រទេសម៉ិកស៊ិក ហើយបន្តពង្រីកទីផ្សារបន្ថែមទៀតទៅកាន់អាមេរិកខាងត្បូង។ ហើយបច្ចុប្បន្ននេះក្រុមហ៊ុនមួយនេះបានដាក់បង្ហាញចេញម៉ូឌែលជាច្រើនដូចជា 001, 009 និងប្រភេទ MPV ជាដើម។ លើពីនេះទៅទៀត ក្រុមហ៊ុន ZEEKR បានសន្យាថានឹងប្រកាសបញ្ជេញរថយន្តអគ្គិសនីម៉ូដែលថ្មីរបស់ខ្លួននៅក្នុងខែសីហា នេះថែមទៀតផង យ៉ាងណាមិញមានតែរងចាំទស្សនាបន្តទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម