ស្ងាត់! Nissan ប្រកាសកាត់បន្ថយការងារជាង ១ពាន់កន្លែង នៅថៃ

កាលពីពេលថ្មីៗនេះ បើយោងតាមសារព៌ត័មានប្រចាំប្រទេសថៃ បាននិយាយថា ក្រុមហ៊ុន Nissan Motor នឹងកាត់បន្ថយសង្វាក់ផលិតកម្មការងារ និងបង្រួបបង្រួមសង្វាក់ផលិតកម្មការងារចំនួន ១ ០០០កន្លែង នៅក្នុងប្រទេសថៃ។

ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុន Nissan Motor ក៏នឹងកាត់បន្ថយផលិតកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ ដែលនេះគឺជាផ្នែកនៃផែនការកាត់បន្ថយកម្លាំងពលកម្មនៅទូទាំងពិភពលោក ដែលបានប្រកាសនៅក្នុងពេលថ្មីៗនេះរបស់ក្រុមហ៊ុន Nissan។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើសពីនេះទៅទៀត ក្រុមហ៊ុន Nissan នឹងបញ្ឈប់ការផលិតមួយផ្នែកនៅក្នុងរោងចក្រ Thailand Plant No.1 ដែលជារោងចក្រដំឡើងរថយន្តមួយក្នុងចំណោមរោងចក្រដំឡើងរថយន្តចំនួនពីរនៅក្នុងប្រទេសថៃ ហើយពួកគេនឹងបង្រួបបង្រួមប្រព័ន្ធប្រតិបត្តិការផលិតកម្មទៅក្នុងរោងចក្រ Plant No.2 នៅខែកញ្ញាក្នុងឆ្នាំក្រោយ។

គួរឲដឹងថា រោងចក្រទី ១ របស់ក្រុមហ៊ុន Nissan នៅក្នុងប្រទេសថៃ មានសមត្ថភាពផលិតរថយន្តបានចំនួន ២២០ ០០០ គ្រឿង ក្នុងមួយឆ្នាំ ខណៈដែលរោងចក្រទី ២ មានសមត្ថភាពផលិត ១៥០ ០០០ គ្រឿង ក្នុងមួយឆ្នាំ៕

គួរបញ្ជាក់ថា ការបង្រួបបង្រួម និងកាត់បន្ថយប្រព័ន្ធប្រតិបត្តិការផលិតកម្មរបស់ក្រុមហ៊ុន Nissan នៅក្នុងប្រទេសថៃ នេះកើតឡើងដោយសារទីផ្សារធ្លាក់ចុះនៃការលក់សកលមួយផ្នែក ការលក់ធ្លាក់ចុះ ៣០ភាគរយ របស់ Nissan នៅថៃមួយផ្នែក និងការដណ្តើមទីផ្សាររបស់ក្រុមហ៊ុនផលិតរថយន្តចិន ដូចជា BYD និង SAIC មួយផ្នែក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម