
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលថ្មីគឺ GAC Trumpchi S9 ដ៏ទំនើប ប្រភេទ SUV ប្រើអគ្គីសនី លាយសាំង PHEV ពោលពេញទៅដោយបច្ចេកវិទ្យាទំនើបៗ នៅឯប្រទេសចិន ។
GAC Trumpchi S9 ដំណើរការដោយប្រព័ន្ធ Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ជំនួយដោយ Turbocharged ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុប ៥០១ សេះ ប្រភេទប៉ុង ២ AWD ប្រើប្រអប់លេខអូតូ ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ០៦០ ម.ម ទទឹង ១ ៩៥០ ម.ម កំពស់ ១ ៧៦០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៣០ ម.ម ។ សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ មានលក្ខណៈជាជ្រុង ដោយផ្នែកខាងមុខមានប៉ាណានៅជាប់កាង ចង្កៀងមុខ-ក្រោយប្រភេទ LED ក៏ដូចជាដៃទ្វារប្រភេទ flush-door រួមទាំងថាសកង់ថ្មីផ្តល់នៅភាព unique ផងដែរ ។
ចំពោះនៅផ្នែកខាងក្នុង មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំ សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ខណៈជួរទី ២ មានអេក្រង់កំសាន្ត touchscreen រួមទាំងកៅអីប្រភេទ capain seat ចំនួន ២ ដាច់ដោយឡែកទៀតផង ៕