ស្ថានីយ​សាក​ថ្ម​របស់ Tesla នៅ​ប្រទេស​ចិន​ត្រូវ​បាន​គេ​លួចផ្តាច់កាត់​ខ្សែ​យកទៅលក់

[ទីផ្សារបរទេស] ថ្មីៗនេះស្ថានីយ​សាក​ថ្ម​របស់ Tesla នៅ​ក្នុងប្រទេស​ចិន​ត្រូវ​បាន​គេ​លួចផ្តាច់ខ្សែ​របស់ស្ថានីយ៍ Supercharger មួយចំនួនរបស់ក្រុមហ៊ុន Tesla ដើម្បីយកទង់ដែងយកទៅលក់។

ចំពោះបញ្ហានេះ ត្រូវបានគេដឹងថាតម្លៃទង់ដែងនៅក្នុងប្រទេសចិនគឺប្រហែល ១១ ដុល្លារក្នុងមួយគីឡូ ហើយវាត្រូវបានគេប៉ាន់ស្មានថាការលួចខ្សែពីស្ថានីយ៍សាក Tesla នីមួយៗ នឹងជួយឱ្យចោរអាចលក់បានប្រហែល ១៣ ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាមិញ ចំនួនប្រាក់ដែលរកបានមានចំនួនតិចក៏ដោយ ប៉ុន្តែខ្សែដែលបាត់បង់នីមួយៗនឹងធ្វើឱ្យក្រុមហ៊ុនរថយន្ត Tesla ខាតបង់ជាង ១៥,៧២០ដុល្លារ។ ប៉ុន្តែមិន​មែន​ការ​បញ្ជាក់​នោះ​ទេថា ក្រុមហ៊ុន​នៅ​តែ​ចំណាយ​ពេល​ប៉ុន្មាន​ថ្ងៃ​ក្នុង​ការ​ជួសជុល និង​ជំនួស​ខ្សែ​សាកទ្បើងវិញ។

សូមបញ្ជាក់ថាប្រសិនបើស្ថានភាពនេះកើតឡើងជាច្រើនដងពេកក្រុមហ៊ុន Tesla នឹងត្រូវចាត់វិធានការក្នុងករណីរឿងនេះ។ យ៉ាងណាមិញមានមនុស្សជាច្រើនបានជឿថាក្រុមហ៊ុន Tesla ត្រូវតែអភិវឌ្ឍស្ថានីយសាកឥតខ្សែយ៉ាងឆាប់រហ័ស ដើម្បីកុំឱ្យព្រួយបារម្ភអំពីការកាត់ខ្សែសាកតទៅទៀត៕

 ប្រភព៖ xehay

ផ្ទាំងផ្សាយពាណិជ្ជកម្ម