ស្ថាប័ន CAAM ព្យាករណ៍ថាការលក់រថយន្តថាមពលថ្មីនៅក្នុងប្រទេសចិន នឹងមានកើនឡើង ១៩លានគ្រឿងនៅក្នុងឆ្នាំ ២០២៦

សមាគមឧស្សាហកម្មរថយន្តដ៏ធំមួយរបស់ប្រទេសចិន បានរំពឹងទុកថា ការលក់រថយន្តថាមពលថ្មី (NEV) នៅក្នុងប្រទេសចិន នឹងបន្តកើនឡើងនៅក្នុងឆ្នាំ ២០២៦ ទោះបីជាក្នុងល្បឿនមួយយឺតជាងមុនក៏ដោយ។ យោងតាមរបាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃពុធដោយ សមាគមផលិតកររថយន្តចិន (CAAM) បានឱ្យដឹងថា ការលក់រថយន្ត NEV របស់ប្រទេសចិន ត្រូវបានគេប៉ាន់ស្មានថានឹងឡើងដល់ ១៩ លានគ្រឿង នៅក្នុងឆ្នាំ ២០២៦ មានការកើនឡើង ១៥.២% បើធៀបនឹងឆ្នាំមុន។

China's Car Exports to Likely Rank First Globally for Third Straight Year  on NEVsរបាយការណ៍ដដែលបានបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៥ ការលក់រថយន្តថាមពលថ្មី (NEV) របស់ប្រទេសចិនមានចំនួនសរុប ១៦.៤៩ លានគ្រឿង មានការកើនឡើងរហូតដល់ ២៨.២% បើធៀបនឹងឆ្នាំ ២០២៤។ ស្ថាប័ន CAAM ព្យាករណ៍ថា ការលក់រថយន្តប្រើប្រាស់ទូទៅសរុបនៅក្នុងប្រទេសចិននឹងឡើងដល់ ៣៤.៧៥ លានគ្រឿង នៅក្នុងឆ្នាំ ២០២៦ ដែលតំណាងឱ្យការកើនឡើង ១% បើធៀបនឹងឆ្នាំមុន។

តួលេខនេះមានន័យថា អត្រានៃការប្រើប្រាស់រថយន្តថាមពលថ្មី (NEV penetration rate) នៅក្នុងប្រទេសចិននឹងកើនឡើងដល់ ៥៤.៧% នៅក្នុងឆ្នាំ ២០២៦ ពោលគឺកើនឡើងពី ៤៧.៩% កាលពីឆ្នាំ ២០២៥។ ការលក់រថយន្តទេសចរណ៍ (Passenger vehicles) នៅក្នុងប្រទេសចិនត្រូវបានគេប៉ាន់ស្មានថានឹងឡើងដល់ ៣០.២៥ លានគ្រឿង ក្នុងឆ្នាំ ២០២៦ (កើនឡើង ០.៥%) ចំណែកឯការលក់រថយន្តអាជីវកម្ម (Commercial vehicles) ត្រូវបានប៉ាន់ស្មានថានឹងឡើងដល់ ៤.៥ លានគ្រឿង (កើនឡើង ៤.៧%)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Car exports surge in Q1 despite woesស្ថាប័ន CAAM បានប៉ាន់ប្រមាណថា ការលក់រថយន្តទេសចរណ៍សរុបរបស់ប្រទេសចិននឹងឈានដល់ ៣៤,៧៥ លានគ្រឿង នៅក្នុងឆ្នាំ ២០២៦ ដែលតំណាងឲ្យការកើនឡើង ១% បើធៀបនឹងឆ្នាំមុន។ ស្ថាប័នដដែលនេះក៏បានព្យាករណ៍ផងដែរថា ការនាំចេញរថយន្តរបស់ប្រទេសចិននៅក្នុងឆ្នាំ ២០២៦ នឹងឡើងដល់ ៧,៤ លានគ្រឿង ដែលជាការកើនឡើង ៤,៣% បើធៀបនឹងឆ្នាំមុន។

កាលពីឆ្នាំ ២០២៥ ប្រទេសចិនបាននាំចេញរថយន្តចំនួន ៧.១ លានគ្រឿង (កើនឡើង ២១.១%)។ ក្នុងចំណោមនោះ ការនាំចេញរថយន្តថាមពលថ្មី (NEV) មានចំនួន ២.៦២ លានគ្រឿង ជាការកើនឡើងរហូតដល់ ១០០% បើធៀបនឹងឆ្នាំមុន។

China's passenger car exports up 28% in Juneយោងតាម CAAM នៅក្នុងឆ្នាំ ២០២៥ ការលក់រថយន្តសរុបរបស់ចិនបានឈានដល់ ៣៤.៤ លានគ្រឿង (កើនឡើង ៩.៤%) ដែលធ្វើឲ្យប្រទេសនេះរក្សាបាននូវតំណែងជាទីផ្សាររថយន្តធំបំផុតក្នុងលោកសម្រាប់ឆ្នាំទី ១៧ ជាប់ៗគ្នា។ ទោះជាយ៉ាងណាក៏ដោយ CAAM បានកត់សម្គាល់ថា កំណើនតម្រូវការក្នុងស្រុកនៅមានកម្រិតយឺតនៅឡើយ ដោយសារសម្ពាធសេដ្ឋកិច្ចដែលបន្តធ្លាក់ចុះ និងការរំពឹងទុកលើប្រាក់ចំណូលមានកម្រិតទាប ជាកត្តារឹតត្បិតដល់អំណាចនៃការចំណាយរបស់អ្នកប្រើប្រាស់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម