នៅពេលនេះមានលេខពិសេសចំនួន ២ ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនដាក់ធ្វើការដេញថ្លៃ ដោយមួយមានតម្លៃចាប់ផ្ដើមពី ៣ លានរៀល និងមួយទៀតមានតម្លៃចាប់ពី ១០០ លានរៀល។
ការដេញថ្លៃនឹងត្រូវបញ្ឈប់នៅថ្ងៃទី ១០ ខែមករានេះ ហើយដើម្បីអាចដេញថ្លៃបានគឺតម្រូវឲ្យមានទ្រព្យសកម្មក្នុងគណនីធនាគារជាដៃគូរបស់ក្រសួងចំនួន ២០ លានរៀល។ ការដេញថ្លៃមួយលើកៗគឺកើនឡើង ៥% នៃតម្លៃមុនធ្វើការដេញថ្លៃ។
ចង់ដឹងច្បាស់អំពីនីតិវិធីទិញលេខពិសេស ទស្សនាវីដេអូខាងក្រោមនេះ ៖