ស្លាកលេខ “1” នៅអូស្ត្រាលី តម្លៃជិត ២លានដុល្លារ

ថ្មីៗនេះ រថយន្ត Mercedes-AMG C 43 Estate មួយគ្រឿង បានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើន បន្ទាប់ពីបានបង្ហាញខ្លួននៅឯទីក្រុង Melbourne នៃរដ្ឋ Victoria ប្រទេសអូស្ត្រាលី។

ទោះជាយ៉ាងណាក៏ដោយ រថយន្តប្រភេទនេះមិនមានអ្វីខុសប្លែកធម្មតានោះទេ ហើយវាក៏មានមែនជាអ្វីដែលទាក់ទាញគេដែរ។ ផ្ទុយទៅវិញ អ្វីដែលទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើននោះ គឺស្លាកលេខ “1” របស់វា។

ស្លាកលេខ “1” នោះ ត្រូវបានគេស្គាល់ថាជាស្លាកលេខដែលមានតម្លៃថ្លៃបំផុត នៅ Victoria។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ស្លាកលេខនោះមានតម្លៃយ៉ាងហោចណាស់ ១,៩លានដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ស្លាកលេខខាងលើត្រូវបានចេញក្នុងឆ្នាំ ១៩៣២ ហើយបានរក្សាទុកនៅកន្លែងចុះបញ្ជីរថយន្តនៃរដ្ឋ Victorian ជាង ៥០ឆ្នាំ។ នៅក្នុងឆ្នាំ១៩៨៤ ស្លាកលេខនោះត្រូវបានដាក់លក់ដេញថ្លៃបាន ១២៧ ០០០ដុល្លារ។ បន្ទាប់មក តម្លៃរបស់វាក៏កាន់តែឡើងថ្លៃទៅៗ។

ស្លាកលេខ “1” នោះ ដំបូងត្រូវបានបំពាក់លើរថយន្ត Saab 9000 Turbo ហើយក្រោយមកទៀតគឺ Ferrari, Rolls-Royce, Porsche 911 Turbo, 911 Carrera, E 55 AMG, E 63 AMG និងឥឡូវនេះគឺ C 43 AMG៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម