ស្អាតកប់ ! Lexus ES ឆ្នាំ ២០១៩ ចេញតម្លៃលក់នៅម៉ាឡេស៊ី ខ្ទង់ ៧ ម៉ឺនដុល្លារ

រថយន្ត Lexus ES ស៊េរី​ថ្មី​ឆ្នាំ ២០១៩ បាន​បង្ហាញ​តម្លៃ​ខ្លួន​ជា​ផ្លូវការ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ដោយចែកចេញជា ២ ប្រភេទ គឺ ES 250 Premium លក់​ក្នុង​តម្លៃ ៧២ ៤០០ ដុល្លារ និង ES 250 Luxury លក់​ក្នុង​តម្លៃ ៨០ ៣០០ ដុល្លារ ។

រថយន្ត Lexus ES ថ្មី ប្រើ​ម៉ាស៊ីន​សាំង​ចំណុះ ២,៥ លីត្រ ទំហំ ៤ ស៊ីឡាំង មាន​កម្លាំង ២០៤ សេះ ហើយ​ប្រើ​ប្រអប់លេខ​អូតូ ៨ វគ្គ និង ប្រព័ន្ធ​ប៉ុង​មុខ ។ វា​បំពាក់​មុខងារ Apple CarPlay និង Amazon Alexa រួមទាំង ប្រព័ន្ធ​សុវត្ថិភាព Lexus Safety System+ មកស្តង់ដារ ដោយក្នុងនោះរួមមានមុខងារ ដូចជា Lane Tracing Assist (LTA), Lane Departure Alert (LDA), Pre-Collision System (PCS) និង Dynamic Radar Cruise Control (DRCC) with Stop and Go Function ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ប្រភេទ Sedan ខ្នាត​កណ្តាល​នេះ ឈរ​លើ​គ្រោងឆ្អឹង​ថ្មី​របស់ Toyota ហៅ​ថា Toyota’s New Global Architecture-K ធ្វើ​ឲ្យ​រថយន្ត​មាន​ទម្ងន់​ស្រាល តែ​រឹង​មាំ​ជាង​មុន ។ មិនតែប៉ុណ្ណោះ វា​មាន​រូបរាង​កាត់​តាម​ម៉ូដែល LS និង LC ដែល​រចនា​ឡើង​យ៉ាង​ទាក់​ទាញ ។ បើ​ប្រៀបធៀប​ជាមួយ​ម៉ូដែល​មុនៗ វា​មាន​រូបរាង​ធំ​ជាង​មុន ប៉ុន្តែ​មើល​ទៅ​ទាក់​ភ្នែក​ដោយសារតែ​មាន​ដំបូល​ទាប ហាក់​បី​ដូច​ជា​ប្រភេទ Coupe អីចឹង ។

ដោយឡែក ផ្នែក​ខាង​ក្នុង​របស់ ES វិញ មាន​ភាព​ស្រដៀង​នឹង​សិស្ស​ច្បង ម៉ូដែល LS ដោយ​បំពាក់​អេក្រង់​ព័ត៌មាន​ទំហំ ១២,៣ អ៊ីញ , ដំបូល​កញ្ចក់ Panoramic , កៅអី​ស្បែក​ចុច​ទាំង​មុខ-ក្រោយ , កុងទ័រ​បាញ់​លើ​កញ្ចក់ និង ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់ ៣ តំបន់ ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម