ហាងតូចមួយនៅប្រទេសថៃដែលមានឈ្មោះថា P.S. Modify កំពុងទទួលបានការចាប់អារម្មណ៍ពីសារព័ត៌មានបរទេសដោយសារស្នាដៃកែរថយន្តធម្មតាទៅជារថយន្ត Supercar បានយ៉ាងឡូយជាទីបំផុត។
រថយន្តដែលហាងខាងលើបានកែច្នៃមានដូចជា Toyota MR2 ដែលគេបានកែរថយន្តរបស់ជប៉ុនមួយនេះទៅជារថយន្ត Lamborghini Veneno Roadster ជារថយន្ត Supercar ដ៏ល្បីមួយ។ មួយទៀតគេបានកែរថយន្ត MR2 ដដែល ទៅជារថយន្ត LaFerrari របស់ Ferrari ដោយអាចកែបានយ៉ាងស្អាតបំផុត។
មិនមែនតែរថយន្ត Toyota MR2 នោះទេដែលគេយកទៅកែ ក្នុងនោះក៏មានរថយន្ត Honda Prelude ផងដែរ ដែលបានកែរូបរាងទៅជា Ferrari F12 Berlinetta។
ការកែរថយន្តនេះអស់មិនតិចលុយទេ ដោយការកែពីរថយន្ត Toyota MR2 ទៅជា Veneno Roadster គឺចំណាយអស់ប្រមាណ ៣៦ ០០០ ដុល្លារឯណោះ៕