Royal Enfield ម៉ូឌែលដែលឈានមុខគេក្នុងពិភពលោកផ្នែកម៉ូតូខ្នាតមធ្យមបានធ្វើសកម្មភាពយ៉ាងស្វាហាប់ដើម្បីឆ្ពោះទៅរកការបង្កើនភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់នៅក្នុងបរិបទនៃការជិះម៉ូតូ។ ជាមួយនឹងការបើកសម្ភោធដំបូងនៅទីក្រុងភ្នំពេញ ម៉ូតូ Royal Enfield បានវាយលុកទីផ្សារនិងធ្វើអោយមានការលក់ចេញយ៉ាងគួរអោយកត់សម្គាល់ នៅក្នុងសប្តាហ៍ដំបូង។ ដោយមានអាយុកាល ១១៨ឆ្នាំមកហើយ Royal Enfield បានក្លាយជាយីហោម៉ូតូពេញនិយមនៅទូទាំងពិភពលោកជាមួយនឹងប្រវត្តិសាស្រ្តដ៏សំបូរបែបនិងយូរអង្វែងដែលបានធ្វើឱ្យ Royal Enfield ក្លាយជាម៉ាកម៉ូតូមានវ័យចំនាស់ជាងគេ។ ហើយម៉ូតូយីហោនេះផងដែរនៅតែទទួលបានការពេញនិយមពីសំណាក់អតិថិជននៅជុំវិញពិភពលោក។
ជាផ្នែកមួយនៃយុទ្ធសាស្ត្ររីកចម្រើនរបស់ខ្លួននិងផ្តោតលើការជំរុញរបស់អន្តរជាតិក្នុងការឈានមុខគេនិងពង្រីកទីផ្សារម៉ូតូខ្នាតមធ្យមនៅទូទាំងពិភពលោក, ឥឡូវនេះម៉ូឌែលដែលជាទីពេញនិយមនៅកម្ពុជាគឺ Classic ម៉ូតូដែលមានការរចនាសម្បូរបែប និងបែបនិមិត្តរូប, និងHimalayan ម៉ូតូដែលមានការរចនាបែបការដើរព្រៃសប្បាយៗ។ ម៉ូឌែល Royal Enfield ‘Bullet Classic 500’ ត្រូវបានដាក់ឱ្យដំណើរការក្នុងរយៈពេលជាងមួយទសវត្សរ៍មកហើយ។ ចាប់តាំងពីពេលនោះមកម៉ូតូដែលមានកំលាំងស៊ីឡាំងមួយ UCE ៥០០ CC របស់ក្រុមហ៊ុនបានឆ្លុះបញ្ចាំងពីផលិតកម្មរបស់ម៉ូតូ Royal Enfield ដែលមានការសំរិទ្ធសំរាំងយ៉ាងល្អឯក ដែលបង្កើតបានជាកែបម៉ូតូក៏ដូចជាតួម៉ូតូទាំងមូលដែលអន្រួនដល់ចិត្តអ្នកបើកម៉ូតូអោយមានភាពបែបសមញ្ញតែស៊ីវិល័យ។ ចំនែកឯម៉ូឌែល Himalayan និងអង្រួនចិត្តអ្នកបើកម៉ូតូជាច្រើនអ្នកអោយប្រឡូកចូលបែបផ្សងព្រេងនិងទទួលបានបទពិសោធន៍ថ្មីៗក្នុងការដើរព្រៃ ជួបនឹងផ្លូវរដិបរដុបដែលមាន Himalayan ជាដៃគូរជិះដើរព្រៃយ៉ាងសប្បាយរីករាយ។
ចាប់ផ្តើមនៅថ្ងៃទី ១៨ ខែមិថុនាឆ្នាំ ២០២០ នៅទីក្រុងភ្នំពេញ,គោលបំណងរបស់ Royal Enfield ក្នុងឆ្នាំដំបូងគឺបង្កើតមូលដ្ឋានអ្នកគាំទ្រដ៏ល្អដើម្បីអភិវឌ្ឍសហគមន៍អ្នកជិះម៉ូតូពិតៗ។ មួយវិញទៀតគឺបង្កើតបរិយាកាសយូរអង្វែងក៏ដូចជាការឈរជើងនៅក្នុងទីផ្សារដ៏ស្វិតស្វាញមួយនេះដើម្បីកុំអោយមានបរាជ័យដូចយីហោម៉ូតូមួយចំនួនដូចជា Ducati, Stallons and Kawasaki។
ជារួមមក, តម្លៃម៉ូតូរបស់ Royal Enfield គឺចាប់ផ្តើមពី ៥០០០ ដុល្លារសម្រាប់ម៉ូតូធំ, លក្ខខ័ណ្ឌហិរញ្ញប្បទានសមរម្យនិងមានបន្ទប់តាំងបង្ហាញដ៏អស្ចារ្យដែលមានទីតាំងល្អសំរាប់ការបើកម៉ូតូសាកល្បងនៅជិតនោះផងដែរ។ បើនិយាយអោយខ្លីវាហាក់បីដូចជាម៉ូតូ Royal Enfield មានគ្រឿងផ្សំសំខាន់ៗទាំងអស់និងជាម៉ាកដំបូងគេដែលត្រៀមខ្លួនរួចជាស្រេចប្រកួតប្រជែងទីផ្សារម៉ូតូធុនមធ្យមនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា។
អត្ថបទក្រុមហ៊ុន