ស្របពេលដែលរដ្ឋាភិបាលបានចាប់ផ្ដើមការបិទមុខជំនួញមួយចំនួន និងរឹតត្បិតការធ្វើដំណើររបស់ពលរដ្ឋព្រោះតែវីរុសកូរ៉ូណា ហាងលក់រថយន្តនៅទូទាំងអឺរ៉ុបបានចាប់ផ្ដើមធ្វើការបិទហាងរបស់ខ្លួនជាបណ្ដើរៗផងដែរ។
យ៉ាងណាក្ដីការចុះផ្សាយរបស់ Autonews Europe បានចុះផ្សាយថា ក្នុងករណីភាគច្រើន ដំណើរការថែទាំ និងជួសជុល ក៏ដូចជាការលក់គ្រឿងបន្លាស់រថយន្តអនុញ្ញាតអាចនៅបន្តបាន ដោយសារសេវាកម្មទាំងនេះត្រូវបានចាត់ទុកថាជាសុវត្ថិភាពរបស់មហាជន។
តម្រូវការនៃរថយន្តថ្មី បានចាប់ផ្ដើមដាំក្បាលចុះនៅអឺរ៉ុប ជាក់ស្ដែងនៅប្រទេសអ៊ីតាលីផ្ទាល់ ចំនួនលក់រថយន្តថ្មីនៅពីរសប្ដាហ៍ដំបូងនាខែមីនានេះ មានការធ្លាក់ចុះ ២៧ ០០០ គ្រឿង ធៀបនឹងឆ្នាំ ២០១៩៕