ហាងលក់រថយន្ត Lexus មួយកន្លែងនៅ Texas ហាក់មានភាពហានក្លាខ្លាំង ដោយបានផ្ញើខិត្តប័ណ្ណទៅម្ចាស់រថយន្ត Tesla ឲ្យពួកគេយករថយន្តមកប្ដូរជាមួយរថយន្ត Lexus។
តាមការចុះផ្សាយរបស់ Electrek ហាងដែលមានឈ្មោះ Lexus of Lakeway បានព័ត៌មានអំពីម្ចាស់រថយន្ត Tesla ដែលមានក្នុងតំបន់ខ្លួន រួចផ្ញើខិត្តប័ណ្ណទៅពួកគេ ដែលខិត្តប័ណ្ណនោះមានផ្ដល់ការបញ្ចុះតម្លៃបន្ថែម ១ ពាន់ដុល្លារសម្រាប់ការទិញរថយន្ត Lexus។ លើខិត្តប័ណ្ណក៏មានបញ្ចូលភាពទាក់ទាញច្រើនចំណុចដូចជា មានប្រព័ន្ធ Network ហាងលក់ក្នុងតំបន់ មិនមានការពន្យារពេលលើគ្រឿងបន្លាស់ អស់បារម្ភអំពីការថាំចិត្តនឹងរយៈចម្ងាយបើកបរ និងការហ៊ានទិញយករថយន្ត Tesla ចូលក្នុងតម្លៃខ្ពស់ទៀតផង។
គួរដឹងថារថយន្តដែលសន្សំសំចៃបំផុតនិងមិនប៉ះពាល់ដល់បរិស្ថានដែល Lexus មានលក់នៅអាមេរិក គឺមានតែប្រភេទ Hybrid ជាមួយម៉ូដែល UX NX RX ES LS និង LC ដែលក្រៅពីនោះជាប្រភេទប្រើម៉ាស៊ីនប្រេងឥន្ធនៈសុទ្ធ៕