អ្នកតាមដានពីក្រុមហ៊ុនផលិតរថយន្តប្រណីត Rolls-Royce ប្រហែលជាបានដឹងហើយថា ភាគច្រើនម៉ូដែលរថយន្តភាគច្រើនរបស់ក្រុមហ៊ុននេះបានដាក់ឈ្មោះតាមដួងព្រលឹង។ ជាក់ស្ដែងដូចជា Rolls-Royce Ghost, Rolls-Royce Wraith និង Rolls-Royce Phantom។
ការប្រើប្រាស់ឈ្មោះដួងព្រលឹងនេះ គេជឿជាក់ថាមានហេតុផលពិសេសនៅពីក្រោយ។ អ្នកប្រើប្រាស់បណ្ដាញ Quora មួយរូបបានរៀបរាប់ពីមូលហេតុនៃការដាក់ឈ្មោះដួងព្រលឹងដូចខាងក្រោម ៖
“នៅឆ្នាំ ១៩០៧ ក្រុមហ៊ុន Rolls-Royce បានផលិតរថយន្តដំបូងរបស់ខ្លួនដែលមានឈ្មោះថា 40/50 h.p.។ អំឡុងពេលនោះរថយន្តម៉ូដែល 40/50 h.p. នេះមួយគ្រឿង មានពណ៌ទឹកប្រាក់ ត្រូវបានគេយកដាក់តាំងបង្ហាញក្នុងកម្មវិធីតាំងពិពណ៌មួយ។ មានអ្នកកាសែតមួយរូបដែលឈរក្បែររថយន្តនេះ បានសរសើររថយន្តនេះថាមានសំឡេងស្ងាត់ ប្រៀបដូចរូបគេកំពុងឈរក្បែរព្រលឹងអ៊ីចឹង។
ក្រោយមកទៀតរថយន្តស៊េរីថ្មីរបស់ Rolls-Royce ក៏បានប្រើឈ្មោះ Silver Ghost ជំនួសឲ្យឈ្មោះ 40/50 h.p. វិញ ហើយការយកដួងព្រលឹងធ្វើជាឈ្មោះក៏បានក្លាយជាទំនៀមទម្លាប់មួយចាប់ពីពេលនោះ”។
បញ្ជាក់ថាហេតុផលខាងលើគឺជាការយល់ឃើញតៗគ្នា ប៉ុន្តែស្ដាប់ទៅក៏សមហេតុផលណាស់ដែរ ដោយសាររថយន្ត Rolls-Royce នីមួយៗសុទ្ធតែមានសំឡេងស្ងាត់ល្អបំផុត៕