ហេតុអ្វីក្រុមហ៊ុនចិន ស្រាប់តែងាកមកចាប់អារម្មណ៍ផលិតរថយន្ត PHEV វិញ?

ក្នុងរយៈពេលចុងក្រោយនេះ ក្រុមហ៊ុនរថយន្តចិន ដែលកន្លងមក​បញ្ចេញលក់តែរថយន្តអគ្គិសនីនោះ ក៏ស្រាប់តែងាកមកបង្កើនការផលិតរថយន្ត PHEV វិញ ដែលអាចសាកភ្លើងផង និងចាក់សាំងផង។

សម្រាប់ទីផ្សារប្រទេសចិន ថ្វីបើជាអ្នកនាំមុខគេលើការប្រើប្រាស់​រថយន្តអគ្គិសនីសុទ្ធក៏ដោយ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធ EV នៅតែមិនទាន់អាចឆ្លើយតបបានគ្រប់គ្រាន់នៅឡើយ។ ក្នុងប្រទេសចិន រថយន្ត PHEV ទទួលបានអត្ថប្រយោជន៍ការលើកលែងពន្ធដូច EV  ដែលធ្វើឲ្យវាមានតម្លៃធូរថ្លៃផងដែរ។ បន្ថែមលើសនេះ អ្នកប្រើប្រាស់ ក៏មិនចាំបាច់បារម្ភលើការធ្វើដំណើរវែងឆ្ងាយនោះទេ ពោលគឺមិនខ្វល់ថា មានកន្លែងសាកភ្លើងឬអត់នោះទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ទីផ្សារបរទេសវិញ ជាពិសេសនៅអឺរ៉ុប និងអាមេរិកខាងជើង បណ្តាក្រុមហ៊ុនចិន កំពុងផ្តោតលើការនាំចេញ​រថយន្ត PHEV ជំនួសវិញ ដើម្បីកាត់បន្ថយផលប៉ះពាល់ ព្រោះថាប្រទេសទាំងនោះ បាន​ដាក់កំហិតពន្ធខ្ពស់​លើរថយន្តអគ្គិសនីសុទ្ធរបស់ចិន។

ជាមួយគ្នានេះ ការនាំចេញរថយន្ត PHEV ទៅកាន់បណ្តាប្រទេសកំពុងអភិវឌ្ឍ ក៏ជាយុទ្ធសាស្រ្តមួយផងដែរ ដោយសារតែប្រទេសទាំងនោះ នៅខ្វះខាតស្ថានីយសាកភ្លើង។ រថយន្ត PHEV របស់ចិន មានតម្លៃធូរថ្លៃ ប៉ុន្តែបំពាក់បច្ចេកវិទ្យាទំនើប ជាពិសេស មានចម្ងាយបើកបរបានឆ្ងាយជាងពេលរត់លើអគ្គិសនីសុទ្ធ បើប្រៀបធៀប​នឹងរថយន្តជប៉ុន និងអឺរ៉ុបដែលមានតម្លៃថ្លៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម