ហេតុអ្វីត្រូវប្តូរប្រេងម៉ាស៊ីន? ហើយគួរប្តូរពេលណា?

ចំនុចដែលសំខាន់ជាងគេក្នុងការថែទាំម៉ាស៊ីនរថយន្តគឺ ប្រេងម៉ាស៊ីន។ ការប្រើប្រាស់ប្រេងម៉ាស៊ីនសុទ្ធ និងត្រឹមត្រូវជួយអោយម៉ាស៊ីននៅតែរក្សារដំណើរការល្អនិងយូរអង្វែង។​ ប្រេងម៉ាស៊ីនជួយផ្សើមរំអិល កាត់បន្ថយសំណឹកផ្សេងៗដែលជួយអោយគ្រប់កន្លែងក្នុងម៉ាស៊ីនដំណើរការបានល្អ ជាមួយគ្នានោះដែរប្រេងម៉ាស៊ីនក៏ជាចំណែកមួយជួយបញ្ចុះកំដៅម៉ាស៊ីនដែលអនុញ្ញាតអោយរថយន្តនៅតែដំណើរការបានល្អទោះជិះផ្លូវឆ្ងាយច្រើនគីឡូម៉ែត្រក៏ដោយ។

ការប្រើប្រាស់រថយន្តជាប្រចាំក្តី ពុំប្រើប្រាស់សោះក្តី ប្រេងដែលស្ថិតក្នុងម៉ាស៊ីននឹងមានប្រតិកម្ម ចុះខ្សោយលទ្ធភាពទៅតាមចម្ងាយចរឬរយៈពេលដែលយើងប្រើប្រាស់ឬទុករថយន្ត ដែលធ្វើអោយពេលបើកបរម៉ាស៊ីនកើនកម្តៅជាងមុន ឬឈានដល់ដំណាក់កាលលែងដំណើរការតែម្តង Engine Stuck (គប់ប៉េ) បើយើងប្រើប្រាស់លើសកាលកំណត់យូរពេក។ បើយោងតាមការសិក្សារបស់អ្នកជំនាញ៖ ស្ថានភាពផ្លូវ និងអាកាសធាតុក្នុងប្រទេសកម្ពុជា យើងគួរផ្លាស់ប្តូរប្រេងនិងពិនិត្យលក្ខណបច្ចេកទេសទូទៅ (គ្រឿងក្រោម) រៀងរាល់ 3ខែឬ5,000គីឡូម៉ែត្រម្តង។ ការធ្វើបែបនេះជាប្រចាំ រថយន្តលោកអ្នកនឹងដំណើរការបានយូរអង្វែង និងសុវត្ថិភាពជានិច្ច។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាំងនេះហើយដែលបញ្ជាក់ថា ការប្តូរប្រេង និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសអោយបានទៀងទាត់ តាមកាលកំណត់គឺសំខាន់។ ហើយបើចង់ដឹងថាតើរថយន្ត លោកអ្នកប្តូរប្រេងម្តងអស់ប៉ុន្មាន? លោកអ្នកអាចទំនាក់ទំនងមកយើងខ្ញុំដើម្បីសាកសួរតម្លៃ ក៏ដូចជាប្រឹក្សាយោបល់ផ្សេងៗបាន 017 333 719។

យានដ្ឋាន តូយ៉ូតា​ (កម្ពុជា) មានអ្នកជំនាញច្បាស់លាស់ដែលទទួលបានការហ្វឹកហ្វឺនដើម្បីថែទាំ​ និងជួសជុលគ្រប់ម៉ូដែលទាំងអស់នៃរថយន្ត TOYOTA & LEXUS មិនថារថយន្តថ្មី ឬក៏មួយទឹកក៏ដោយ។ កាន់តែពិសេសសម្រាប់ម្ចាស់រថយន្ត TOYOTA & LEXUS ដែលមានបញ្ហាគ្រឿងបន្លាស់ គឺយានដ្ឋានយើងខ្ញុំប្រើប្រាស់តែប្រេងម៉ាស៊ីន និងគ្រឿងបន្លាស់សុទ្ធ១០០% ជាមួយការធានាត្រឹមត្រូវ ដែលត្រូវបានគេផលិតឡើងយ៉ាងជាក់លាក់សម្រាប់ប្រភេទរថយន្តនីមួយៗរបស់លោកអ្នក។ ហើយក្នុងកំឡុងពេលនេះយើងខ្ញុំក៏មានការបញ្ចុះតម្លៃ ចំពោះសេវាកម្មប្តូរប្រេងផងដែរ។

នាំយករថយន្តលោកអ្នកមកយានដ្ឋាន តូយ៉ូតា (កម្ពុជា)ថ្ងៃនេះ ដើម្បីប្រាកដថារថយន្តលោកអ្នកទទួលបានគ្រឿងបន្លាស់សុទ្ធ១០០% និងជួសជុលដោយអ្នកបច្ចេកទេសដែលទទួលស្គាល់ដោយរោងចក្រតូយ៉ូតាជប៉ុន។

សូមធ្វើការទំនាក់ទំនងមកយើងខ្ញុំដើម្បីណាត់ទុកជាមុន ដើម្បីងាយស្រួលសម្រាប់ការរៀបចំគ្រឿងបន្លាស់ផ្សេងៗ និងជៀសវាងការចំនាយពេលរង់ចាំយូរ។

Tel : ០១៧ ៣៣៣ ៧១៩ / ០១៧ ២២២ ៨៥៧
Facebook : https://www.facebook.com/toyotacambodiaaftersales
Website : http://toyota.com.kh/en

ផ្ទាំងផ្សាយពាណិជ្ជកម្ម