ហេតុអ្វីបានជាក្រុមហ៊ុន Nissan បង្កើតតាក់សុីគ្មានអ្នកបើកបរ

ក្រុមហ៊ុន Nissan បានធ្វើការសិក្សាលើបច្ចេកវិទ្យាស្វ័យភាពអស់រយៈពេលជាយូរមកហើយ នៅមជ្ឈមណ្ឌលបច្ចេកវិទ្យាទំនើប របស់ខ្លួននៅក្នុងតំបន់ Silicon Valley នៅទឹកដីសហរដ្ឋអាមេរិក ហើយកាលពីពេលថ្មីៗ​ ពួកគេបានធ្វើការបើកបរសាកល្បងដោយគ្មានអ្នកបើកបរលើកដំបូងនៃរថយន្តខ្នាតតូច SAE កម្រិតទី៤ នៅក្នុងប្រទេសជប៉ុន។

មូលេហតុដែលក្រុមហ៊ុន Nissan បង្កើតរថយន្ដតាក់សុីគ្មានអ្នកបើកបរគឺដោយសារ បញ្ហាខ្វះខាតអ្នកបើកបរ ហើយស្របពេលប្រជាជនជប៉ុក៏មានមនុស្សវ័យចំណាស់ច្រើន នេះជាបញ្ហាចំបងមួយដែលធ្វើពិបាកស្វែងរកអ្នកធ្វើការងារនេះ។ ចំពោះរដ្ឋាភិបាលប្រទេសជប៉ុន ក៏ប្រាថ្នាចង់ទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យារថយន្តតាក់ស៊ីមនុស្សយន្តអស់រយៈពេលជាយូរមកហើយ ដើម្បីកាត់បន្ថយការប្រើប្រាស់កម្លាំងមនុស្ស។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះរថយន្តខ្នាតតូច Nissan Serena បំពាក់ដោយរ៉ាដាចំនួន ៩គ្រាប់ កាមេរ៉ាចំនួន ១៤គ្រាប់ និងឧបករណ៍ចាប់សញ្ញា (lidar) ចំនួន ៦គ្រាប់ ដើម្បីចាប់យករូបភាពពេញលេញនៃចរាចរណ៍នៅជុំវិញវា។ ក្រុមហ៊ុន Nissan បច្ចុប្បន្នកំពុងគ្រោងនឹងដាក់ឲ្យដំណើរការសេវាកម្មពាណិជ្ជកម្មដំបូងរបស់ខ្លួន នៅឆ្នាំ២០២៧។ ក្រុមហ៊ុននេះនឹងត្រូវការធ្វើតេស្តបន្ថែមទៀត ប៉ុន្តែពួកគេមិនបានផ្តល់ព័ត៌មានលម្អិតអំពីទំហំពេញលេញនៃរឿងនេះទេ។

ក្រុមហ៊ុនបានលើកឡើងថា៖«ជាលើកដំបូងនៅក្នុងប្រទេសជប៉ុន ដែលបានសាកល្បងរថយន្ដដែលគ្មានអ្នកបើកបរនៅក្នុងរថយន្តបានធ្វើដំណើរលើផ្លូវសាធារណៈនៅក្នុងបរិយាកាសទីក្រុងដ៏ស្មុគស្មាញ»។

គោលដៅរយៈពេលខ្លីសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ Nissan គឺដើម្បីដាក់ឲ្យដំណើរការសេវាកម្មចល័តនៅក្នុងប្រទេសជប៉ុន។ ប៉ុន្តែការទៅដល់គោលដៅនោះនឹងត្រូវចំណាយពេលខ្លះ ដោយ Nissan បានបង្ហាញការធ្វើតេស្តសាកល្បងបន្ថែមទៀតកាន់តែធំជាងមុន ដោយមានរថយន្តប្រហែល ២០គ្រឿង ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Yokohama ឆ្នាំនេះនិងនៅឆ្នាំក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម