ហេតុអ្វីបានជាគេយក Huawei Maextro S800 ទៅប្រៀបធៀបជាមួយ Rolls-Royce?

បើយើងនិយាយអំពីរថយន្ត Maextro S800 វាគឺជារថយន្តដ៏ប្រណិតមួយដែលត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Huawei សហការជាមួយក្រុមហ៊ុនផលិតរថយន្ត JAC Motors ។ ហើយរថយន្តនេះ គឺត្រូវបានរចនាឡើងដើម្បីប្រកួតប្រជែងជាមួយម៉ាករថយន្តលំដាប់ថ្នាក់ពិភពលោកដូចជា Mercedes-Maybach និង Rolls-Royce ។ ម្លោះហើយ ទើបធ្វើឱ្យមនុស្សជាច្រើនប្រសិទ្ធនាម Maextro S800 ថាជា Rolls-Royce របស់ចិន។

ជាមួយគ្នានេះ ការប្រៀបប្រដូចនេះក៏រួមផ្សំនូវកត្តាជាច្រើនផ្សេងទៀតផងដែរ។ ដូចនេះ ខាងក្រោមនេះគឺជាមូលហេតុសំខាន់ៗចំនួន ៣ ដែលគេយក Maextro S800 ទៅប្រៀបធៀបជាមួយ Rolls-Royce ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មូលហេតុទី ១ គឺជារថយន្តដែលមានការរចនារូបរាងផ្នែកខាងក្រៅដ៏ប្រណិត និងទំនើប

បងប្អូនភាគច្រើន ច្បាស់ជាសូវមិនចាប់អារម្មណ៍នោះឡើយ រថយន្ត Huawei Maextro S800 នេះ គឺមានការរចនាប្រើពណ៌ពីរជាន់ (two-tone) ដូចគ្នានឹងការរចនារបស់រថយន្ត Rolls-Royce អញ្ចឹង។ ហើយចំណែកប្រវែងវិញ ក៏មានប្រវែងវែងរហូតដល់ ៥.៤៨ម៉ែត្រ ដែលប្រហាក់ប្រហែលនឹងរថយន្ត Rolls-Royce ផងដែរ។ ជាពិសេស គឺប្រើប្រាស់នូវកង់ទំហំ ២១ អ៊ីញ ប្រភេទ “Pie Dish” ដែលមានរូបរាងស្រដៀងនឹងកង់របស់រថយន្ត Rolls-Royce ។ ដូចនេះហើយ មូលហេតុនេះ គឺជាមូលហេតុចម្បងដែលគេប្រៀបប្រដូចរថយន្តនេះទៅនឹងរថយន្ត Rolls-Royce ។

មូលហេតុទី ២ ជារថយន្តដែលមានការរចនាដំបូលខាងក្នុងស្រដៀងនឹងរថយន្ត Rolls-Royce

សម្រាប់ដំបូលខាងក្នុងរបស់រថយន្ត Huawei Maextro S800 វាក៏មានការរចនាស្រដៀងនឹង Rolls-Royce ផងដែរ។ វាត្រូវបានបំពាក់ដោយសរសៃអុបទិកជាង ៦៨០សរសៃ ដើម្បីបង្កើតជារូបភាពផ្កាយដូចនឹងដំបូលរបស់រថយន្ត Rolls-Royce ។

មូលហេតុទី ៣ ជារថយន្តបែបអភិជនដែលមានបច្ចេកវិទ្យា និងផាសុកភាពកម្រិតខ្ពស់

សម្រាប់រថយន្ត Huawei Maextro S800 វាគឺត្រូវបានរចនាជាមួយសេនស័រចំនួន ៣២គ្រាប់, ឧបករណ៍បំពងសម្លេងចំនួន ៤៣គ្រាប់, កញ្ចក់ការពារឯកជនភាព និងផ្ទាំងខណ្ឌចែករវាងកៅអីខាងមុខ និងកៅអីខាងក្រោយ។ ជាពិសេសគឺមានបច្ចេកវិទ្យា AI ដែលបញ្ជាដោយកាយវិការបាន។ ជាឧទាហរណ៍ ប្រសិនបើយើងចង់បិទទ្វារ ឬទម្លាក់វាំងននចុះ យើងគ្រាន់តែក្រវៀសដៃតែប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម