ហេតុអ្វីបានជាមានការផ្លាស់ប្តូរពីរថយន្តមួយទឹកប្រើហើយ ងាកមកប្រើរថយន្តថ្មីវិញ?

កាលពីពេលថ្មីៗកន្លងទៅ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដែលបណ្តាលអោយបុរសម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីរថយន្ត Lexus NX200t របស់គាត់បានបុកបង្គោលភ្លើងកាលពីវេលាម៉ោង ៣:៤០ នាទីទៀបភ្លឺឈានចូលថ្ងៃទី ៣ ខែសីហាឆ្នាំ ២០២១ តាមបណ្តោយផ្លូវសហព័ន្ធរុស្សីក្បែររង្វង់មូលចោមចៅ ក្នុងទីក្រុងភ្នំពេញ។ ករណីនេះបានធ្វើឱ្យមនុស្សជាច្រើនបានឃើញពីការពិតនៃរថយន្តប្រើហើយដែលត្រូវបានគេកែច្នៃកាត់តមុនពេលលក់ ព្រោះរថយន្ត Lexus នោះបានបែកជាពីរផ្នែកនៃគ្រោះថ្នាក់នេះ។ ដោយវាពិតជាមិនមានសុវត្ថិភាពសម្រាប់ម្ចាស់រថយន្តដែលប្រើប្រាស់រថយន្តដែលមិនមានការដំឡើងតាមស្តង់ដារចេញពីរោងចក្រផ្ទាល់នោះឡើយ។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុននាំចូល និងចែកចាយរថយន្តថ្មីៗជាច្រើននៅកម្ពុជាដូចជា៖ Toyota, Ford, MG, Ssang Yong, Maxus និង Chevrolet បានផ្តល់ជូននូវតម្លៃយ៉ាងសមរម្យសម្រាប់រថយន្ត Crossover, SUV និង ភីកអាប់របស់ពួកគេ។ ដោយពួកគេបានផ្តល់ជូននូវការអភិវឌ្ឍន៍ថ្មីនៃផ្នែកវិស្វកម្ម មានន័យថារថយន្តថ្មីតែងតែមានភាពរឹងមាំ និងសុវត្តិភាព ក្នុងករណីមានឧបទេវហេតុណាមួយកើតឡើង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • រថយន្ត Ford Everest ត្រូវបានដាក់លក់លាងឃ្លាំងក្នុងតម្លៃ ៦៤ ៥០០ដុល្លារ។ វាផ្តល់នូវផាសុកភាពជាមួយផ្នែកខាងក្នុងដ៏ទន់ល្មើយ និងសម្ថភាពក្នុងការបើកបរផ្លូវវលំបាកជាមួយកម្លាំងម៉ាស៊ីនសរុប ២១៣PS ដែលទទួលបានពីម៉ាស៊ីនចំណុះ ២,០លីត្រ Bi-turbo។ រថយន្ត Ford Everest ទទួលបានការឌីស្សាញជាមួយកៅអី ៣ជួរ ដែលនាំមកនូវភាពធំទូលាយសម្រាប់អ្នកប្រើប្រាស់របស់ខ្លួន។

  • រថយន្ត MG RX5 សេរ៊ីថ្មី មានតម្លៃត្រឹមតែ ៣៦ ៩៩៩ដុល្លារ ដោយទទួលបានការធានាចំនួន ៣ឆ្នាំ និងទទួលបាននូវការថែមជូន ឃ្លុបក្រោយបើកអូតូ, សេវាកម្មប្តូរប្រេងរយ:ពេល៣ឆ្នាំ, ឈ្នាន់ជើង, កម្រាលជើង, ការបិទស្កុតការពារកម្តៅ, ស្លាកលេខវែង និងvoucherទឹកប្រាក់ ៣០០ដុល្លារ សម្រាប់ការទិញទំនិញនៅផ្សារទំនើប Aeon។ ជាមួយកម្លាំងដ៏ខ្លាំងក្លា រថយន្ត MG RX5 ដំណើរការដោយម៉ាស៊ីនចំណុះ ១,៥លីត្រ ទំហំ៤ស៊ីឡាំង មានកម្លាំង ១៦៩សេះ និងកម្លាំងរមួល ២៥០ញ៉ូតុនម៉ែត្រ បន្ថែមជាមួយការនាំមកនូវការរចនាបែបស្ព័រនែផ្នែកខាងក្នុង និងខាងក្រៅដ៏ទំនើប។

  • Toyota Rush គឺជារថយន្តប្រភេទ MVP ៧កៅអី មានតម្លៃ ៣៥ ៥០០ដុល្លារ។ រថយន្ត Toyota Rush ដំណើរការដោយម៉ាស៊ីនចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១០២សេះ និងកម្លាំងរមួល ១៣៦ញ៉ូតុនម៉ែត្រ។ វាល្អសម្រាប់ការបើកបរក្នុងទីក្រុង។

  • រថយន្ត Maxus D60 មានតម្លៃត្រឹមតែ ៤២ ៩៩០ដុល្លារ ជាមួយការធានាចំនួន ៥ឆ្នាំ ដែលវាពិតជាជម្រើសដ៏ល្អសម្រាប់អ្នកប្រើប្រាស់ ដោយវាជារថយន្ត SUV ៧កៅអីដ៏ប្រណិត។ Maxus D60 បានភ្ជាប់មកជាមួយផ្នែកខាងក្នុងបែបស្ព័រ នៃការលេងជាមួយពណ៌ខ្មៅ លាយពណ៌ឈៀរី។ ដែលវាពិតជាទាក់ទាញមនុស្សជាច្រើនជាមួយការរចនា និងស្តាយ(Style)។

ជាកាពិតណាស់ នៅពេលអ្នកគិតអំពីការទិញរថយន្ត ការសម្រេចចិត្តដ៏សំខាន់បំផុតមួយដែលអ្នកនឹងត្រូវគិតនោះគឺថាតើអ្នកគួរទិញរថយន្តថ្មី ឬប្រើហើយ។ វាមានកត្តាផ្សេងៗគ្នាជាច្រើនដែលអ្នកត្រូវពិចារណានៅពេលអ្នកធ្វើការសម្រេចចិត្ត ដោយមានភាពខុសគ្នានៃតម្លៃ ហិរញ្ញប្បទាន គុណភាព និងភាពជឿជាក់ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម