២-៣ ខែថ្មីៗនេះ ក្រុមគ្រួសារត្រកូល Hilux Revo បានអង្រួនទីផ្សាររថយន្តជាមួយភាពខ្លាំង និងការចាប់អារម្មណ៍ពីអតិថិជនយ៉ាងពិសេស។ នាពេលចុងក្រោយនេះ កេរ្តិ៍ឈ្មោះនៃម៉ាស៊ីនជំនាន់ថ្មី New GD engine បានលេចឮក្នុងបណ្ដាសារព័ត៌មានជាច្រើន និង មានការចុះផ្សាយជាអត្ថបទវិភាគនិយាយពីសារៈសំខាន់នៃម៉ាស៊ីនជំនាន់ថ្មីមួយនេះ ។ យ៉ាងណាមិញ អត្ថបទមួយនេះនឹងបង្ហាញយ៉ាងលម្អិតពីចំនុចសំខាន់ធំៗ New GD engine ទំហំ ២.៨ លីត្រដែលបំពាក់នៅលើត្រកូល Hilux Revo ជាជម្រើសដ៏ឆ្លាតវៃក្នុងចំណោមឡាន ភីកអាប់ ដូចម្តេចទៅ។
- ផាកសុកភាព និង សមត្ថភាពនៃការបើកបរ
ម៉ាស៊ីនទំហំធំថ្មីនេះអាចអោយ Hilux Revo ផលិតបានកម្លាំង ២០១ សេះឬ ១៥០គីឡូវ៉ាត់ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ។ បើនិយាយឲ្យចំយើងអាចសរុបបានថា Hilux មានល្បឿនលឿនជាងបើធៀបនឹងរថយន្តផ្សេងទៀតក្នុងផ្នែកនេះ។ ទាំងនេះជាការផ្តល់នូវភាពរីករាយសម្រាប់បទពិសោធន៍នៃការបើកបរ និងមានភាពងាយស្រួលក្នុងការបើកជែងគ្រប់ស្ថានភាពផ្លូវ។ បច្ចុប្បន្ននេះបើអ្នកមានរថយន្ត Hilux មួយគ្រឿងផ្ទាល់ខ្លួន គឺលោកអ្នកបានឈានមុខគេមួយកម្រិតនៅក្នុងសង្គមរថយន្ត។
បន្ថែមពីលើនេះ ស៊េរីរថយន្ត All new Hilux Revo ទាំងអស់បានធ្វើការកែសម្រួលនៅលើផាសុកភាពដៃចង្កូតបានយ៉ាងល្អឥតខ្ចោះ ដោយផ្តល់នូវការកាច់ចង្កូតស្រាលជាងមុន ដើម្បីសម្រួលដល់ការបើកបរក្នុងទីក្រុង និងនៅពេលរថយន្តប្រើពេលផ្ទុកទម្ងន់កាន់តែធ្ងន់ក្នុងល្បឿនលឿន។ គ្រោងឆ្អឹង GOA ដែលមានតែមួយគត់របស់ Toyota ផលិតឡើងដើម្បីបង្គុំជាមួយម៉ាស៊ីន GD ធ្វើការស៊ីសង្វាក់គ្នាគ្រប់ស្ថានភាពផ្លូវ។
- សមត្ថភាពបើកបរលើផ្លូវ Off-Road
រថយន្ត Pick-Up រមែងផលិតឡើងដើម្បីជំនះនូវការដឹកធ្ងន់ និង ផ្លូវ Off-Road ឬផ្លូវលំបាក។ លោកអ្នកអាចទុកចិត្តលើសមត្ថភាពរថយន្ត Hilux។ Rear Differential Lock system ដែលជួយឱ្យយានជំនិះបន្តដំណើរទៅមុខទៀត ឆ្លងកាត់ឧបសគ្គដែលមានស្ថានភាពលំបាក។
ជាងនេះទៅទៀតប្រព័ន្ធជើងក្រោមបានអាប់ឌេតថ្មីខ្លាំង និងមាំជាងមុនដើម្បីអោយរថយន្តឆ្លងកាត់ផ្លូវដែលរលាក់ពិបាក ពោរពេញដោយផាសុកភាព និងសុវត្ថិភាព។ ប្រសិនបើលោកអ្នកកំពុងស្វែងរកយានជំនិះដើម្បីយកឈ្នះលើផ្លូវលំបាកច្រើន ម៉ាស៊ីនទំហំធំ ២.៨ លីត្រ នឹងផ្តល់ឱ្យអ្នកនូវកម្លាំងរមួលខ្លាំងល្អបំផុតដែលអ្នកត្រូវការដើម្បីជំនះឧបសគ្គ។ អ្វីដែលខុសគ្នានោះគឺម៉ាស៊ីនតូចត្រូវការ Turbo ដើម្បីបង្កើនថាមពល ប៉ុន្តែមិនអាចផ្តល់កម្លាំងបង្វិលបានគ្រប់គ្រាន់ដើម្បីរំកិលរថយន្តចេញពីឧបសគ្គនោះទេ ប៉ុន្តែ trubo ផ្តល់អត្ថប្រយោជន៍ដល់រថយន្តក្នុងល្បឿនលឿន។
- ម៉ាស៊ីនធំ កម្លាំងខ្លាំង និង ការប្រើប្រាស់ប្រេងឥន្ធនៈយ៉ាងមានប្រសិទ្ធភាព
សូមអរគុណអតិថិជនសម្រាប់មតិកែលម្អលើការសន្សំសំចៃប្រេង។ តូយ៉ូតា ខេមបូឌា មានមោទកភាពជាខ្លាំង ដែលបានស្វែងយល់ពីការពេញចិត្តរបស់អតិថិជនលើការប្រើប្រាស់ប្រេងឥន្ធនៈ។ លើសពីនេះទៅទៀត យោងតាមច្បាប់របស់រដ្ឋាភិបាល ម៉ាស៊ីនរថយន្តទាំងអស់ត្រូវបានដំឡើងកំណែទៅជាការបំភាយ ស្របតាមស្តង់ដារ Euro IV ដែលរួមចំណែកដល់បរិស្ថានស្អាតជាងមុននៅក្នុងប្រទេស។
ការពិតខាងលើគ្រាន់តែជាបង្ហាញពីចំនុចពិសេសៗសម្រាប់អតិថិជនដែលមិនទាន់បានស្វែងយល់អំពី រថយន្ត Hilux Revo ជំនាន់ថ្មីយកមកពិចារណា។ អតិថិជនដែលកំពុងពិចារណាទិញរថយន្តភីកអាប់អាចទៅកាន់អគារតាំងបង្ហាញរថយន្តតូយ៉ូតាផ្ទាល់ ដើម្បីស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍ និងលក្ខណៈពិសេសដ៏គួរអោយចាប់អារម្មណ៍នេះ ឬចូលទៅកាន់បណ្ថាញសង្គម Facebook Telegram Youtube Website Instagram ឬតាមរយៈលេខទូរស័ព្ទ 017 333 503 រឺ 086 333 503 ។