ហេតុអ្វីបានជារថយន្ត MG RX5 ក្លាយជារថយន្តប្រភេទ SUV ដែលពេញនិយមនៅប្រទេសកម្ពុជា

រថយន្តប្រភេទ SUV ដែលផ្តល់ជូននូវកន្លែងអង្គុយសម្រាប់អ្នកបើកបរខ្ពស់ល្មម ដែលអាចឱ្យអ្នកបើកបរមើលឃើញផ្លូវនៅខាងមុខបានប្រសើរជាងមុន។ រថយន្តប្រភេទ SUV ក៏មានកម្ពស់ពីដីខ្ពស់ផងដែរដើម្បីធ្វើឱ្យការបើកបរលើដីមានភាពងាយស្រួល ហើយក៏សាកសមសម្រាប់ស្ថានភាពផ្លូវដែរ។ នៅប្រទេសកម្ពុជាឥឡូវនេះប្រជាជនមិនសូវត្រូវការរថយន្តណាដែលមានកម្លាំងខ្ពស់ពេកទេ ហើយពួកគេព្រមទទួលយករថយន្តប្រភេទ SUV ដែលមានម៉ាស៊ីនតូចជាងមុនដែល ជាហេតុធ្វើអោយរថយន្តដែលមានបំពាក់បន្ថែមនូវតួបូរបានផ្លាស់ប្តូរចិត្តរបស់ពួកគេ ហើយពួកគេក៏មិនសូវជាពេញនិយមរថយន្តដែលម៉ាស៊ីនធំដូចជាម៉ាស៊ីន V6 ដែលស៊ីសាំងច្រើនរួមជាមួយថ្លៃពន្ធផ្លូវខ្ពស់នោះទេ។

ទន្ទឹមនឹងនេះ MG Cambodia ដែលជាយីហោរថយន្តរបស់ប្រទេសអង់គ្លេសកំពុងបន្តគ្របដណ្តប់លើទីផ្សាររថយន្តប្រភេទ SUV​ នៅកម្ពុជាដោយសាររថយន្តមានតំលៃសមរម្យ ជាពិសេសវាមិនមានផលប៉ះពាល់ចំពោះបរិស្ថានដោយសារ វាប្រើប្រាស់ប្រភេទម៉ាស៊ីនសាំង ហើយម៉ូឌែលរថយន្ត SUV របស់ MG គឺកំពុងតែពេញនិយមនៅក្នុងទីផ្សារប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗជាច្រើនដែលធ្វើអោយរថយន្ តMG RX5 ក្លាយជារថយន្តដែលលក់ដាច់និងពេញនិយមនៅប្រទេសកម្ពុជា ៖
១. មុខងារ : ជារថយន្តប្រភេទម៉ាស៊ីនសាំង ១.៥លីត្រ បន្ថែមជាមួយ​ turbocharger ដែលផ្តល់អោយរថយន្តមានកម្លាំងខ្លាំង ១៦៩សេះ និងកម្លាំងបង្វិល ២៥០Nm ហើយបំពាក់ជាមួយប្រអប់លេខអូតូ ៧វគ្គ។ ក្នុងពេលជាមួយគ្នានេះដែរបើនិយាយអំពីការស៊ីប្រេងឥន្ធនៈវិញក៏គួរឱ្យចាប់អារម្មណ៍ត្រឹមតែ ៧លីត្រ ក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ។ រថយន្ត MG RX5 មានការរចនានិងមុខងារយ៉ាងល្អឥតខ្ចោះ។
២. បច្ចេកវិទ្យា : និយាយពីបច្ចេកវិទ្យាវិញ គឺមានមុខងារឆ្លាតវៃជាច្រើននៅក្នុងរថយន្ត MG RX5។ អេក្រង់ពណ៌ទំហំ ៨អ៊ីញ ដែលអាចភ្ផាប់ជាមួយទូរស័ព្ទស្មាតហ្វូនរបស់អ្នក និងផ្តល់ជូននូវការកម្សាន្តក្នុងរថយន្តដូចជា Apple Car Play, កៅអីអូតូស្វ័យប្រវត្តិ, smart key។ ដូច្នេះមិនថាអ្នកបើកបរផ្លូវឆ្ងាយអ្នកនៅតែអាចកម្សាន្តជាមួយតន្ត្រីដែលលោកអ្នកត្រូវការនៅពេលធ្វើដំណើរ ហើយព្រមទាំងងាយស្រួលប្រតិបត្តិការផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

៣. ប្រព័ន្ធសុវត្តិភាព : រថយន្ត MG RX5 ត្រូវបានបំពាក់ដោយពោងសុវត្ថិភាពចំនួន៦, កាមេរ៉ាសម្រាប់ពេលចតរថយន្ត និងប្រព័ន្ធហ្វ្រាំងឆ្លាតវៃ។ ជាមួយនឹងម៉ូឌែល RX5 ត្រូវបានធានាយ៉ាងត្រឹមត្រូវរយៈពេល៣ឆ្នាំ ឬ ១០០​ ០០០គីឡូម៉ែត។ ទីតាំងអង្គុយរបស់អ្នកបើកបរខ្ពស់ដែលជាទិដ្ឋភាពប្រសើរជាងមុនសម្រាប់ការមើលអំពីចរាចរណ៍និងស្ថានភាពផ្លូវ។
៤. តម្លៃ : ជាទូទៅរថយន្តធំគឺមានតម្លៃខ្ពស់ប៉ុន្តែរថយន្ត MG RX5 មានតម្លៃសមរម្យក្នុងការស្ថាបនារថយន្តមួយនេះអោយកាន់តែមានការពេញនិយមជាមួយតម្លៃសមរម្យជាងមុនត្រឹមតែ ៣៨ ០០០ដុល្លារជាមួយនឹងកាដូថែមជូនជាច្រើនមុខទៀត ហើយចំណុចដែលធ្វើអោយរថយន្ត MG RX5 ពិតជាឈ្នះដៃគូរប្រកួតប្រជែងគឺការសន្សំសំចៃប្រេងឥន្ធនៈព្រមជាមួយនឹងភាពទាក់ទាញនៃរូបរាង។

៥. ផាសុកភាព : អំពូលភ្លើងមុខបន្ថែមនូវភាពទាក់ទាញទៅលើរូបរាងដ៏ប្រណីតហើយបន្ថែមទៀតនោះ គឺមានបំពាក់ជាមួយដំបូលលើដែលផ្តល់ថាមពលដល់ ផ្នែកខាងក្នុងនៃរថយន្តអោយកាន់តែមានផាសុកភាព និងមានបរិយាកាសល្អឥតខ្ចោះក្នុងពេលបើកបរ។ រថយន្ត MG RX5 មានសមត្ថភាពអាចផ្ទុកសម្ភារៈជាច្រើន និងកៅអីខាងក្រោយដែលអាចផ្លាស់ប្តូរបាន ឬបត់បែនបានយ៉ាងល្អដែលនឹងផ្តល់ភាពងាយស្រួលដល់លោកអ្នក។

រថយន្ត MG RX5 គឺជារថយន្តប្រភេទ SUV ដ៏មានប្រជាប្រិយមួយនៅក្នុងប្រទេសកម្ពុជាដែលផ្តល់ជូនលោកអ្នកនូវផាសុកភាព អត្ថប្រយោជន៍សន្សំ ក៏ដូចជាភាពរស់រវើកនៃរូបរាងគួរអោយទាក់ទាញ និងមុខងារប្រើប្រាស់ទំនើបៗសម្រាប់គ្រួសាររបស់អ្នកដែលជាហេតុធ្វើឲ្យក្រុមហ៊ុនរថយន្ត MG បានបង្កើនការលក់សម្រាប់ឆ្នាំ២០២០នេះដោយលក់រថយន្ត SUV ចំនួនប្រមាណ៣៥០គ្រឿងដែលកើនឡើង៨៩ភាគរយ បើប្រៀបធៀបទៅនឹងលទ្ធផលការលក់កាលពីឆ្នាំមុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម