ឡានក្រុងប្រើអគ្គិសនីសុទ្ធរបស់ BYD សម្រាប់ប្រទេសជប៉ុនចេញលក់ជាផ្លូវការ ឯតម្លៃខ្ទង់ ២០មុឺនដុល្លារជាង

[ទិផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តក្រុង BYD J7 ខ្នាតកណ្តាលប្រើអគ្គិសនីសុទ្ធ ដែលផលិតឡើងសម្រាប់ទីផ្សារប្រទេសជប៉ុន គ្រោងនឹងចេញលក់នៅដើមឆ្នាំ ២០២៤ ជាមួយតម្លៃលក់ ២៤៦ ០០០ ដុល្លារ ។

រថយន្តក្រុងខ្នាតកណ្តាលនេះ មានប្រវែងតួខ្លួនសរុប ៨ ៩៩០ ម.ម, ទទឹង ២ ៣០០ ម.ម និងកំពស់ ៣ ២៥៥ ម.ម ដែលអាចផ្ទុកអ្នកដំណើរបានចំនួន ៦១ នាក់ និងបានបំពាក់ជាមួយអាគុយប្រភេទ LFP blade battery ទំហំ ៩០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២៥០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។ បន្ថែមពីលើការផ្តល់រថយន្តរបស់ខ្លួន BYD បានសម្របតាមស្តង់ដារ CHAdeMO ដែលសាកថ្មលឿនរបស់ជប៉ុនផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ ក្រុមហ៊ុន BYD បាននិយាយថា ប្រទេសជប៉ុនបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលសំខាន់នៃការផ្លាស់ប្តូរឆ្ពោះទៅរកការបំពាក់អគ្គិសនីតាមរថយន្តក្រុង ដែលនាំឲ្យមានការកើនឡើងនៅតម្រូវការសម្រាប់ប្រភេទរថយន្តដែលអាចប្រើប្រាស់បាន និងវិធីសាស្ត្រសាកថ្មដែលមានប្រសិទ្ធភាពខ្ពស់នៅលើទីផ្សារ។

មិនត្រឹមតែប៉ុណ្ណោះ BYD បានសម្រេចវត្តមាននៅក្នុងទីផ្សាររថយន្តក្រុងអគ្គិសនីរបស់ប្រទេសជប៉ុនរួចហើយ ដោយមានចំណែកច្រើនជាង ៧០% ។ ក្នុងនោះ ក្រុមហ៊ុនមានគោលបំណងសម្រេចបាននៅការលក់រថយន្តក្រុងអគ្គិសនីសុទ្ធចំនួន ៤ ០០០ គ្រឿងនៅក្នុងប្រទេសជប៉ុននៅឆ្នាំ ២០៣០ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម