ឡានខ្នាតតូចរបស់ Mitsubishi ប្រើ Hybrid ១០០គីឡូម៉ែត្រស៊ីសាំងខ្ទង់ ៣លីត្រ ឯតម្លៃក្រោម ១មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Mitsubishi eK Space ស៊េរីឆ្នាំ ២០២៤ ប្រភេទ Hybrid ជាមួយតម្លៃលក់ចាប់ពី ៩ ៩៤៧ ដុល្លារ ដុល្លារនៅទីផ្សារប្រទេសជប៉ុន ។

រថយន្តនេះ ដំណើរការដោយជម្រើស Hybrid ចំនួន ២ រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីន Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំង ទំហំ ៣ស៊ីឡាំង អាចផលិតកម្លាំងបាន ៥២ សេះ និងកម្លាំងរមួល ៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT Xtronic កម្រិតស៊ីប្រេងខ្ទង់ ៣-៤លីត្រ/១០០ គីឡូម៉ែត្រ
  • ម៉ាស៊ីន Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំង ជំនួយដោយ Turbo ទំហំ ៣ស៊ីឡាំង អាចផលិតកម្លាំងបាន ៦៤ សេះ និងកម្លាំងរមួល ១០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT Xtronic កម្រិតស៊ីប្រេងខ្ទង់ ៤-៥លីត្រ/១០០ គីឡូម៉ែត្រ ។

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ Mitsubishi eK Space ទទួលបានធ្វើឌីស្សាញថ្មីទៅលើប៉ាណាមុខ ចង្កៀងមុខ LED-projector ព្រមទាំងថាសកង់ស្ព័រទំហំ ១៤ អ៉ីញ​ និងចង្កៀងក្រោយ LED ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ ទ្វាររូតបើក-បិទដោយថាមពលអគ្គិសនី និងឧបករណ៍បំពងសំឡេង ៦ចំនុច ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ Semi-autonomous driving system ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម