ឡានគ្រឿងទី៥០លានរបស់ Mercedes-Benz គឺម៉ូដែល Maybach S-Class ដ៏ពិសេសនេះ

ក្រុមហ៊ុន Mercedes-Benz បានសម្រេចគោលដៅដ៏សំខាន់មួយ ដោយរថយន្តគ្រឿងទី ៥០លានរបស់ខ្លួន បានបើកបរចេញពីខ្សែសង្វាក់ផលិតកម្ម នៅរោងចក្រ Sindelfingen ប្រទេសអាល្លឺម៉ង់។

ម៉ូដែលរថយន្តដែលជាគ្រឿងទី ៥០លាននោះ គឺ Mercedes Maybach S-Class ថ្មី ដែលបានបង្ហាញខ្លួនលើកដំបូងកាលពីឆ្នាំមុន ហើយមានប្រវែងតួខ្លួនវែងជាង រថយន្ត S-Class ធម្មតា ព្រមទាំងមានបំពាក់ប្រព័ន្ធកាត់សំឡេងរំខាន់ និងបច្ចេកវិទ្យាទំនើបៗជាច្រើនទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា រថយន្ត Mercedes Maybach S-Class មានបំពាក់ម៉ាស៊ីន twin-turbo ចំណុះ ៤,០លីត្រ V8 មានកម្លាំង ៤៩៦សេះ ដំណើរការជាមួយប្រព័ន្ធ Mild-Hybrid ៤៨វ៉ុល ដែលបង្កើតកម្លាំងបាន ២១សេះទៀត សម្រាប់ម៉ូដែល S580 4Matic។

ដោយឡែក ចំពោះម៉ូដែល S650 វិញ មានបំពាក់ម៉ាស៊ីន twin-turbo ចំណុះ ៦,០លីត្រ V12 មានកម្លាំងរហូតដល់ទៅ ៦២១សេះ។ មិនតែប៉ុណ្ណោះ ប្រទេសមួយចំនួននឹងទទួលបានជម្រើសម៉ាស៊ីន Plug-in Hybrid ដែលគួបផ្សំម៉ាស៊ីនចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីមួយ ដែលបង្កើតកម្លាំងបានសរុប ៥០៣សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម