ឡានចិនឌីហ្សាញដោយអតីតបុគ្គលិក Rolls-Royce ចាប់ផ្ដើមបង្ហាញវត្តមានក្រៅស្រុក

កាល​ពី​ថ្មីៗ​កន្លង​នេះ​ម៉ាក​រថយន្ត​ Hongqi ដែល​ជា​ម៉ាក​រថយន្ត​ប្រណីត​មួយ​របស់​ចិន បាន​ដាក់​លក់​រថយន្ត Hongqi H9 របស់​ខ្លួន​ក្នុង​ទីក្រុង​ឌុយបៃ នៃ​​សហភាព​អារ៉ាប់រួម​ជា​ផ្លូវ​ការ។

នៅ​ទីក្រុង​ឌុយបៃ​រថយន្ត Hongqi H9 មាន​ដាក់​លក់​ក្នុង​តម្លៃ​ប្រមាណ​ ៦២ ៥៩៣​ដុល្លារ ដល់​​ប្រមាណ ៨៤ ៣៧៤​ដុល្លារ ​ដែល​តម្លៃ​នេះ​ហាក់​ខ្ពស់​ជាង​តម្លៃ​លក់​នៅ​ប្រទេស​ចិន​បន្តិច​បន្តួច។ រថយន្ត​ Hongqi H9 បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​នៅ​ប្រទេស​ចិន​កាល​ពី​​ខែ​មករា​ឆ្នាំ ២០២០ ប៉ុន្តែ​ដល់​ខែ​សីហា ទើប​គេ​ដឹង​អំពី​តម្លៃ​របស់​វា​។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ម៉ូដែល H9 នេះ​តាម​ពិត​ទៅ​គឺ​បាន​ឌីហ្សាញ​ឡើង​ដោយ​អ្នក​ឌីហ្សាញ​ឈ្មោះ Giles Taylor ដែល​ជា​អតីត​បុគ្គលិក​របស់​ក្រុមហ៊ុន​រថយន្ត​អង់គ្លេស Rolls-Royce។ ដូច​នេះ​ហើយ​ រូបរាង​របស់​វា​មើល​ទៅ​ហាក់​ស្រដៀង​នឹង​រថយន្ត Rolls-Royce អ៊ីចឹង​ដែរ។

រថយន្ត​ដែល​លក់​នៅ​ឌុយបៃ​គឺ​មាន​បំពាក់​ម៉ាស៊ីន​ដូច​នៅ​ប្រទេស​ចិន​ដែរ ដោយ​មាន​ជម្រើស​ម៉ាស៊ីន Turbocharged ចំណុះ ២,០លីត្រ ៤ស៊ីឡាំង និង​ជម្រើស​ម៉ាស៊ីន Supercharged ចំណុះ ៣,០លីត្រ ៦ស៊ីឡាំង៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម