រថយន្តម៉ូដែល Da Jiang Jun របស់ក្រុមហ៊ុនរថយន្តចិន Foton គ្រោងនឹងបង្ហាញវត្តមានជាផ្លូវការក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Being Auto Show នាថ្ងៃទី ២៦ ខែកញ្ញានេះ ដែលរូបរាងរបស់វាមើលទៅមានលក្ខណៈស្រដៀងគ្នាខ្លាំងនឹងរថយន្ត Ford F-150 Raptor។
បើផ្អែកតាមវិបសាយ Ford Authority បានឲ្យដឹងថារថយន្ត Da Jiang Jun នេះគឺមានទំហំដែលស្រដៀងនឹង Ford Ranger ជាជាង Ford F-150 Raptor គ្រាន់តែវាមានការឌីហ្សាញទំនោរទៅតាម Ford F-150 Raptor។
រថយន្ត F-150 Raptor បំពាក់ដោយម៉ាស៊ីន Twin-Turbocharged ចំណុះ ៣,៥លីត្រ ៦ស៊ីឡាំង ចំណែករថយន្ត Da Jiang Jun វិញមានបំពាក់ម៉ាស៊ីន Turbocharged ចំណុះ ២,០លីត្រ ៤ស៊ីឡាំង ហើយវាក៏មានជម្រើសម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ និង ២,៥លីត្រផងដែរ៕