អ្នកសារព័ត៌មានផ្នែកយានយន្តចំនួន ៨៦ រូប បានធ្វើការជម្រុះចោលបេក្ខភាពដែលត្រូវប្រកួតដណ្ដើមយកពាន “រថយន្តពិភពលោកប្រចាំឆ្នាំ ២០២០” ដោយពេលនេះរកឃើញបេក្ខភាពចុងក្រោយចំនួន ៣។
សង្គ្រាមដណ្ដើមយកពាន “រថយន្តពិភពលោកប្រចាំឆ្នាំ” នឹងឃើញការប្រកួតគ្នារវាងរថយន្ត Mazda ចំនួនពីរ គឺ Mazda3 និង Mazda CX-30 ជាមួយនឹងរថយន្ត Kia Telluride របស់កូរ៉េខាងត្បូង។
រថយន្តដែលមិនអាចមានឈ្មោះទៅកាន់ជុំផ្ដាច់ព្រ័ត្រមាន Hyundai Sonata, Kia Soul EV, Range Rover Evoque, Mercedes-Benz CLA, Mercedes-Benz GLB, and Volkswagen Golf និង Volkswagen T-Cross។
គួរដឹងឈ្មោះអ្នកឈ្នះនឹងត្រូវប្រកាសអំឡុងពេលនៃការបើកកម្មវិធីតាំងបង្ហាញរថយន្ត New York Auto Show នាពេលខាងមុខនេះ៕