ឡានដែល David Beckham ធ្លាប់ជិះ១៥ឆ្នាំ កំពុងដាក់លក់ក្នុងតម្លៃកប់ក្តោង

រថយន្ត Aston Martins Volante ដែលធ្លាប់ជារបស់កីឡាករបាល់ទាត់អង់គ្លេសដ៏ល្បីឈ្មោះ David Beckham កំពុងតែត្រូវបានគេដាក់លក់ដេញថ្លៃ។

រថយន្តដែលត្រូវបានផលិតនៅក្នុងឆ្នាំ១៩៨៨ មានតួខ្លួនពណ៌ក្រហម Deep Red នេះ ត្រូវបាន David Beckham ទិញកាលពីឆ្នាំ២០០៣។ វាមានបំពាក់ស្បែកពណ៌ទឹកដោះគោនៅកាប៊ីនខាងក្នុង និងម៉ាស៊ីន V8 មានកម្លាំងដល់ ៤២៣សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៥,២វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៧០គីឡូម៉ែត្រក្នុងមួយម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Beckham បានកាន់កាប់រថយន្តនេះអស់រយៈពេល ១៥ឆ្នាំ រួចក៏សម្រេចចិត្តលក់វាវិញនៅក្នុងឆ្នាំ២០១៨។ វាត្រូវបានថែទាំយ៉ាងដិតដល់ ចាប់តាំងពីផលិតថ្មីចេញពីរោងចក្រមក ហើយក៏ធ្លាប់បានបង្ហាញខ្លួននៅក្នុងកម្មវិធី 2020 London Classic Car Show កាលពីខែកុម្ភៈ ផងដែរ។

ឥឡូវក្រុមហ៊ុន Aston Martin Works បានដាក់លក់រថយន្ត Volante នេះនៅលើគេហទំព័រ AutoTrader ក្នុងតម្លៃរហូតដល់ទៅ ៥៤៨ ៨០០ដុល្លារឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម