[ទីផ្សារបរទេស] រថយន្តដែល Toyota លែងផលិតទៅហើយនោះ បានក្លាយជារថយន្តដែលលក់ចេញបានលឿនជាងគេក្នុងចំណោមរថយន្តមួយទឹកដែលលក់នៅលើវិបសាយ Motors.co.uk របស់អង់គ្លេស ប្រចាំខែតុលា។
រថយន្ត Toyota Prius+ បានបញ្ឈប់ការផលិតក្នុងឆ្នាំ២០២០ ប៉ុន្តែប្រភេទមួយទឹកនៃរថយន្តនេះ ចំណាយពេលជាមធ្យម ១៨,៤ថ្ងៃ ដើម្បីលក់ចេញ ជាប់ចំណាត់ថ្នាក់លេខ១ ខណៈដែលរថយន្ត Tesla Model 3 ប្រើពេលជាមធ្យម ១៩,២ថ្ងៃ ជាប់ចំណាត់ថ្នាក់លេខ២។
ចំណាត់ថ្នាក់បន្តបន្ទាប់ទៀតមានដូចតទៅនេះ ៖
៣. Audi e-tron ៖ ជាមធ្យម ២០ថ្ងៃ
៤. Mercedes-Benz EQC ៖ ជាមធ្យម ២០,៤ថ្ងៃ
៥. Mercedes-Benz GL Class ៖ ជាមធ្យម ២១,៣ថ្ងៃ
៦. Volvo XC40 ៖ ជាមធ្យម ២១,៩ថ្ងៃ
៧. Mitsubishi Outlander ៖ ជាមធ្យម ២២,២ថ្ងៃ
៨. Kia Niro ៖ ជាមធ្យម ២៣ថ្ងៃ
៩. Mitsubishi Eclipse Cross ៖ ជាមធ្យម ២៣,៧ថ្ងៃ
១០. MG ZS ៖ ជាមធ្យម ២៤,២ថ្ងៃ