ឡានតម្លៃថ្លៃ កំពុងតែមានទីផ្សារកាន់តែខ្លាំងនៅអាមេរិក

ចំនួនលក់នៃរថយន្តប្រណីតនៅទីផ្សារសហរដ្ឋអាមេរិករយៈពេល៣ខែដំបូងនៃឆ្នាំ ២០២១ មានការកើនឡើងប្រមាណ ២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០ ដែលបង្ហាញថារថយន្តប្រណីតតម្លៃថ្លៃកាន់តែតែមានការពេញនិយមខ្លាំង។

កំណើននៃរថយន្តប្រណីតគឺមានខ្ពស់ជាងកំណើននៃទីផ្សារយានយន្តនៅសហរដ្ឋអាមេរិកទាំងមូល ដែលនៅត្រីមាសទី១ឆ្នាំ២០២១ ទីផ្សារយានយន្តអាមេរិកទាំងមូលមានកំណើន ១២%។ គួរដឹងដែរថារថយន្តប្រណីតមានចំណែកទីផ្សារ ១៥,២% ក្នុងទីផ្សាររថយន្តទាំងមូល ជាចំណែកដ៏ធំមួយមិនធ្លាប់មានចាប់តាំងពីទសវត្សឆ្នាំ ១៩៩០ មក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរចាប់អារម្មណ៍ដែរថាក្នុងទីផ្សាររថយន្តប្រណីត រថយន្តដែលប្រើប្រាស់ថាមពលអគ្គិសនីក៏កំពុងតែមានមានការពេញនិយមកាន់តែខ្លាំងផងដែរ ដោយក្នុងចំណោមរថយន្តប្រណីតទាំងអស់ដែលលក់ចេញនៅអាមេរិកនៅត្រីមាសទី១ឆ្នាំ២០២១ មានចំនួន ១៩% ជារថយន្តអគ្គិសនី ហើយកាលពីត្រីមាសទី១ឆ្នាំ២០២០វាមានចំណែក ១២,២៥% ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម