
[បរទេស] កាលពីពេលថ្មីៗនេះ ប្រធានាធិបតី Donald Trump បានប្រកាសផ្អាក ៩០ ថ្ងៃនៃពន្ធនាំចូលទៅវិញទៅមកជាមួយប្រទេសជាច្រើនក៏ដោយ ក៏ពន្ធនាំចូល ២៥% ជាពិសេសសម្រាប់រថយន្ត និងគ្រឿងបន្លាស់រថយន្តនៅតែត្រូវបានអនុវត្ត បាននាំឱ្យរថយន្តថ្មីៗរាប់ពាន់គ្រឿងដែលនាំចូលពីប្រទេសផ្សេងៗត្រូវបានជាប់គាំងនៅកំពង់ផែនានាទូទាំងសហរដ្ឋអាមេរិក ។
ក្នុងនោះ ក្រុមហ៊ុនផលិតរថយន្តជាច្រើនកំពុងព្យាយាមគ្រប់យ៉ាងដើម្បីចៀសវាងការបង់ពន្ធនាំចូលខ្ពស់នៅទីផ្សារសហរដ្ឋអាមេរិក ។ បន្ថែមពីលើការរក្សាទុករថយន្តថ្មីនៅកំពង់ផែសហរដ្ឋអាមេរិក ក្រុមហ៊ុនផលិតរថយន្តមួយចំនួនកំពុងជ្រើសរើសបញ្ជូនរថយន្តនាំចូលទៅកាន់ឃ្លាំងស្តុកទំនិញរបស់សហរដ្ឋអាមេរិក ដែលអនុញ្ញាតឱ្យរក្សាទុករថយន្តថ្មីដោយមិនបង់ពន្ធ។
គួរឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តដូចជា Aston Martin, Audi និង Jaguar Land Rover បានបញ្ឈប់ការនាំចេញទៅកាន់សហរដ្ឋអាមេរិក ដោយសង្ឃឹមថាស្តុកដែលមានស្រាប់នឹងគ្រប់គ្រាន់សម្រាប់បម្រើអតិថិជនរហូតដល់ដំណោះស្រាយរយៈពេលវែងចំពោះពន្ធត្រូវបានឈានដល់។
គួរបញ្ជាកផងដែរថា ភាពមិនច្បាស់លាស់ជុំវិញគោលនយោបាយថ្មីរបស់រដ្ឋបាល Trump ក៏បង្កឲ្យមានការព្រួយបារម្ភផងដែរ បើ ទោះបីជាពន្ធនាំចូល ២៥% លើរថយន្តទាំងអស់បានចូលជាធរមានកាលពីសប្តាហ៍មុន ហើយត្រូវបានគេរំពឹងថានឹងអនុវត្តចំពោះគ្រឿងបន្លាស់រថយន្តចាប់ពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៥ តទៅ ប៉ុន្តែព័ត៌មានលម្អិតនៅតែមិនច្បាស់លាស់ ៕