ឡានប្រណីតដាច់គេរបស់ចិន ចេញលក់កាន់តែច្រើនប្រទេសហើយ

រថយន្ត Hongqi H9 ដែលជារថយន្ត Sedan ប្រណីតរបស់ក្រុមហ៊ុនផលិតរថយន្តប្រណីតល្បីឈ្មោះចិន បានធ្វើដំណើរទៅដល់ទីផ្សារសហភាពអារ៉ាប់រួម និងប្រទេសកូរ៉េខាងត្បូង ហើយវានឹងបង្ហាញវត្តមាននៅលើទីផ្សារប្រទេសជប៉ុនឆាប់ៗនេះផងដែរ។

Hongqi H9 boarded the ship to export to overseas markets.  Photo: News.cn

នៅទីក្រុងឌុយបៃរថយន្ត Hongqi H9 មានដាក់លក់តម្លៃចាប់ពីប្រមាណ ៦៣ ០០០ដុល្លារ ទៅប្រមាណ ៨៥ ០០០ដុល្លារ។ ចំណែកនៅជប៉ុនវារំពឹងថាមានតម្លៃប្រមាណ ៦៥ ០០០ដុល្លារ ទៅប្រមាណ ៧៧ ០០០ដុល្លារ។ រថយន្តនេះមានតម្លៃចន្លោះពី ៤៦ ០០០ដុល្លារ ដល់​៨ម៉ឺនដុល្លារនៅប្រទេសចិន ដែលអាស្រ័យលើ Option នៃរថយន្ត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះការវាយលុកចូលទីផ្សាររថយន្តប្រទេសកូរ៉េខាងត្បូងអាចជាបញ្ហាមួយសម្រាប់រថយន្ត Hongqi H9 ដោយសារនៅប្រទេសកូរ៉េខាងត្បូងមានការនិយមតែប្រើប្រាស់ផលិតដោយក្រុមហ៊ុនក្នុងស្រុកប៉ុណ្ណោះដូចជា​ Hyundai និង Kia ជាដើម។ សម្រាប់ទីផ្សាររថយន្តប្រណីតនៅកូរ៉េខាងត្បូងក៏មានគូប្រជែងខ្លាំងក្លាពីក្នុងស្រុកផងដែរគឺម៉ាក Genesis ដែលម៉ាកសាខាមួយរបស់ Hyundai។

Hong Ky H9.  Photo: Sina

គួរដឹងថារថយន្ត Hongqi H9 មានប្រើប្រាស់ម៉ាស៊ីនចំណុះ ២,០លីត្រ ៤ស៊ីឡាំង ប្រភេទ Turbocharged ដែលផលិតកម្លាំងបាន ២៥២សេះ ហើយវាក៏មានប្រភេទប្រើម៉ាស៊ីន Supercharged ចំណុះ ៣,០លីត្រ ៦ស៊ីឡាំងដែលមានកម្លាំង ២៧២សេះផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម