ឡានប្រភេទ mid-size SUV ៧កៅអីរបស់ក្រុមហ៊ុនផលិតរថយន្តកម្ពុជាដំបូងគេទំនើបមិនចាញ់ស្រុកគេ កំពុងដាក់តម្លៃខ្ទង់ ៣មុឺនដុល្លារប៉ុណ្ណោះ

[ក្នុងស្រុក] ក្រុមហ៊ុនផលិតរថយន្ត GTV MOTOR Cambodia ដែលជាម៉ាកយីហោផ្ទាល់ខ្លួនដំបូងគេរបស់កម្ពុជា ជំរុញកំណើនសេដ្ឋកិច្ច និងការច្នៃប្រឌិតរថយន្ត បានកំពុងដាក់លក់នៅរថយន្ត GTV Kian ស៊េរីថ្មីចុងក្រោយ ឆ្នាំ ២០២៤ ប្រភេទ mid-size SUV ជាមួយតម្លៃលក់ចាប់ពី ៣៤ ៩៥០ ដុល្លារ ដល់ ៣៧ ៩៥០ ដុល្លារ នៅទីផ្សារប្រទេសកម្ពុជា ។

រូបភាពពី GTV MOTOR Cambodia

GTV Kian ត្រូវបានផលតឡើងនៅតួខ្លួនដែកថែបដែលមានភាពរឹងមាំដល់ទៅ ៦៥% មានប្រវែងតួខ្លួនសរុប ៤,៧៣៨ មម ទទឹង ១,៩៦៨ មម កំពស់ ១,៧០៨ មម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២៨២០ មម ផ្តល់នៅជម្រើសម៉ាស៊ីនសាំងរបស់ក្រុមហ៊ុន Chery ចំនួន ២ រួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៥៤ សេះ និងកម្លាំងរមួល ៣៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ
  • ម៉ាស៊ីនសាំង ១,៦ លីត្រ ទំហំ ៤ស៊ីឡាំង ប្រើ Turbocharged អាចផលិតកម្លាំងបាន ១៩៤ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ជាមួយរបៀបបើកបរចំនួន ៣ រួមមាន Normal, Sport និង Eco ។
រូបភាពពី GTV MOTOR Cambodia

ទាក់ទងទៅនឹងរូបរាងផ្នែកខាងក្រៅ មានលក្ខណៈបែបស្ព័រ ទំនើបទាន់សម័យ ដោយផ្នែកខាងមុខមានប៉ាណាទំហំធំឌីស្សាញថ្មីប្លែក អបសងខាងដោយចង្កៀងមុខ LED បាញ់ពន្លឺច្បាស់ល្អ ការពារការជ្រៀបទឹកកំរិតខ្ពស់រចនាអូសកាត់ពីផ្នែកម្ខាងទៅដល់ផ្នែកម្ខាង ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០អ៉ីញ រួមទាំងដៃទ្វារប្រភេទ Flush-door និងចង្កៀងក្រោយ LED រចនាអូសកាត់វែង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
រូបភាពពី GTV MOTOR Cambodia

ចំពោះនៅផ្នែកខាងក្នុងវិញជាកាប៉ីន ៣ជួរ មាន ៧កៅអី ដោយនៅលើតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មានជីឌីថលទំហំ ១២,៣ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ ផ្តល់ជូននៅរួបភាពបែប Panoramic ៣៦០ដឺក្រេ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ភ្លើងលម្អ និងដំបូលកញ្ចក់ Panoramic sunroof ទំហំធំផងដែរ៕

រូបភាពពី GTV MOTOR Cambodia
រូបភាពពី GTV MOTOR Cambodia
ផ្ទាំងផ្សាយពាណិជ្ជកម្ម