ឡានប្រភេទ sedan តួវែងរបស់ Hongqi ចេញលក់នៅទីផ្សារប្រទេសចិនតម្លៃខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hongqi បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Hongqi H6 ស៊េរីឆ្នាំ ២០២៤ ទទួលបានមុខមាត់ថ្មី ប្រភេទ sedan តួវែង ដែលមានតម្លៃលក់ចាប់ពី ២៤ ៨០០ ដុល្លារឡើងទៅនៅក្នុងទីផ្សារប្រទេសចិន ។

Hongqi H6 ដំណើរការជាមួយជម្រើសម៉ាស៊ីនចំនួន ២ រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនចំណុះ ២,០ លីត្រ Turbo  អាចផលិតកម្លាំងបាន ២២១ សេះ និងកម្លាំងរមួល ៣៤០ ញ៉ូតុនម៉ែត្រ និងមានកម្រិតស៊ីប្រេង ៦,៥លីត្រ/១០០គីឡូម៉ែត្រ ។
  • ម៉ាស៊ីនចំណុះ ២,០ លីត្រ Turbo អាចផលិតកម្លាំងបាន ២៤៨ សេះ និងកម្លាំងរមួល ៣៤០ ញ៉ូតុនម៉ែត្រ ម៉ាស៊ីនទាំងនេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ និងមានកម្រិតស៊ីប្រេង ៦,៥លីត្រ/១០០គីឡូម៉ែត្រ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៩៩០ ម.ម ទទឹង ១ ៨៨០ ម.ម កំពស់ ១ ៤៥៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩២០ ម.ម ។ សម្រាប់ការរចនារបស់ Hongqi H6 នៅតែប្រើប្រាស់ប៉ាណាអត្តសញ្ញាតិរបស់ក្រុមហ៊ុន ជាប់ជាមួយចង្កៀងមុខរាងស្រួច និងឡូហ្គោអូសកាត់នៅលើគម្របម៉ាស៊ីន និងផ្នែកខាងក្រោយ មានចង្កៀងប្រភេទ LED ជាមួយការរចនារាងអក្សរ Y ។

ផ្នែកខាងក្នុងមានការរចនាផ្តោតលើប្រណិតភាព បំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៦ អ៉ីញ ។ លក្ខណៈពិសេសផ្សេងទៀតរួមមានការភ្ជាប់បណ្តាញ 5G, កៅអីមានខ្យល់ និងការម៉ាស្សា, ដៃចង្កូតមុខងារកំដៅ, អេក្រង់បង្ហាញលើកញ្ចក់ ឧបករណ៍បំពងសំឡេងចំនួន ១២ ចំនុច និងសមត្ថភាពបើកបរពាក់កណ្តាលស្វ័យប្រវត្តិ semi-autonomous driving ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម