[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត BYD Song L DM-I និង BYD Song Plus DM-I ប្រភេទ Plug-in hybrid ស៊េរីឆ្នាំ ២០២៥ ដែលមានតម្លៃលក់ចាប់ពី ១៨ ៨០០ ដុល្លារ ដល់ ២៤ ៣០០ ដុល្លារនៅទីផ្សារប្រទេសចិន ។
រថយន្តទាំង ២ នេះ ដំណើរការដោយប្រព័ន្ធ Plug-in hybrid ជំនាន់ទី៥ ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុប ២១៤ សេះ និងកម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ២៦,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៦០គីឡូម៉ែត្រ ដោយថាមពលអគ្គិសនី និងអាចបើកបរបានចម្ងាយ ១៥០០គីឡូម៉ែត្រនៅពេលសាកថ្ម និងចាកសាំងពេញ ជាមួយកម្រិតស៊ីប្រេងខ្ទង់ ៣-៤លីត្រ/១០០ គីឡូម៉ែត្រ ។
សម្រាប់រូបរាងនិងការឌីស្សាញនៅផ្នែកខាងក្រៅ មានការឌីស្សាញខុសគ្នាទៅលើប៉ាណាមុខ និងថាសកង់ប៉ុណ្ណោះ, ចង្កៀងមុខ-ក្រោយ LED ជាដើម ។ ចំពោះនៅផ្នែកខាងក្នុង មានកុងទ័រព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ព្រមទាំងហ្វ្រាំងដៃអេឡិចត្រូនិចជាមួយមុខងារ Auto Hold ផងដែរ ៕