ឡានភីកអាប់អគ្គិសនីរបស់ Rivian ត្រូវពន្យារពេលចេញលក់ដល់ឆ្នាំក្រោយ

រថយន្ត​ R1S និង R1T របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Rivian បាន​បង្ហាញ​ខ្លួន​ដល់​ពិភពលោក​ជា​​ផ្លូវ​ការ​តាំង​ពី​ពីរ​ឆ្នាំ​មុន​មក​ម្ល៉េះ ពោល​គឺ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត Los Angeles Auto Show ឆ្នាំ ២០១៨។ នា​ពេល​នេះ​រថយន្ត​ទាំង​ពីរ​ត្រូវ​ពន្យារ​ពេល​ចេញ​លក់​ជា​ច្រើន​ខែ​ដោយ​សារ​ជំងឺ​កូវីដ​១៩។

ក្រុមហ៊ុន Rivian បាន​បញ្ជាក់​នា​ថ្ងៃ​សុក្រ​ថា​ រថយន្ត​ Rivian R1T នឹង​ចាប់​ផ្ដើម​​ដឹក​ជញ្ជូន​ឲ្យ​អតិថិជន​ចាប់​ពី​​ខែ​មិថុនា ឆ្នាំ ២០២១ ចំណែក​រថយន្ត​ R1S គឺ​ចាប់​ពី​ខែ​សីហា ឆ្នាំ ២០២១ ដូច​គ្នា។ កាល​បរិច្ឆេទ​កំណត់​ចុង​ក្រោយ​នេះ គឺ​យូរ​ជាង​កាល​បរិច្ឆេទ​ដែល​បាន​កំណត់​ពី​ដើម​មក​ប្រមាណ​ជា ៦​ខែ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរ​ដឹង​ថា​រថយន្ត​ភីកអាប់​អគ្គិសនី R1T គឺ​មាន​តម្លៃ​ចាប់​ពី ៦៩ ០០០​ដុល្លារ ចំណែក​ឯ​រថយន្ត​ R1S ដែល​ជា​រថយន្ត​ SUV អគ្គិសនី​វិញ​គឺ​មាន​តម្លៃ​ចាប់​ពី ៧២ ៥០០​ដុល្លារ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម