អាចទេ Toyota Hilux ប្រភេទអគ្គិសនី នឹងបង្ហាញខ្លួននៅឆ្នាំ ២០២៤ ?

[បរទេស] អំឡុងឆ្នាំ ២០២១ លោក Rod Ferguson មានតួរនាទីជាប្រធានផែនការផលិតផលជាន់ខ្ពស់របស់ Toyota ប្រចាំនៅប្រទេសអូស្តា្រលី បានធ្វើការសម្ភាសន៍ជាមួយ Car Advice ថាក្រុមហ៊ុននឹងមិនកាត់ផ្តាច់នៃការផលិតរថយន្ត Toyota Hilux ដើរដោយថាមពលអគ្គិសនីនោះទេ ផ្ទុយទៅវិញគឺក្រុមហ៊ុនត្រូវការអាគុយទំនើប រួមទាំងម៉ូទ័រអគ្គិសនីសម្រាប់ការផលិតរថយន្តភីកអាប់អគ្គិសនីរបស់ខ្លួន។

យោងតាមរបាយការណ៍ពី Motor Trend របស់អាមេរិកកាលពីឆ្នាំមុនបានបង្ហាញថា HiLux និង Tacoma ជំនាន់ក្រោយនឹងប្រើប្រាស់គ្រោងឆ្អឹង TNGA-F ladder frame platform ថ្មី របស់ក្រុមហ៊ុន Toyota។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយសារតែ រថយន្តភីកអាប់អគ្គិសនី មានតម្រូវការច្រើននៅក្នុងទីផ្សារសហរដ្ឋអាមេរិក និងតំបន់ផ្សេងៗជុំវិញពិភពលោក ប្រសិនបើពួកគេចង់ប្រកួតប្រជែងជាមួយក្រុមហ៊ុន Ford និង Chevrolet ក្នុងនោះបង្ហាញថា ក្រុមហ៊ុន Toyota ត្រូវតែធ្វើការធ្ងន់សម្រាប់ការប្រគួតប្រជែងមួយនេះ។

បើយោងទៅលើព័ត៌មានពីគេហទំព័រ Prachachat Business ដែលបញ្ជាក់ថា Toyota មានគំនិតក្នុងការអភិវឌ្ឍន៍រថយន្តភីកអាប់អគ្គិសនី (Pickup EV) ដែល​គេ​រំពឹង​ថា​នឹង​ផលិត​និង​លក់​នៅ​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​នេះ។ វាអាចនឹងត្រូវបានបង្ហាញអោយឃើញនៅចុងឆ្នាំ ២០២២ ព្រោះវាកំពុងស្ថិតក្រោមការអភិវឌ្ឍន៍។

គួរបញ្ជាក់ផងដែរថា​ Toyota មិនមែនជាក្រុមហ៊ុនថ្មីដែលលក់រថយន្តអគ្គិសនីដំបូងទេ ពួកគេបានលក់អស់រយៈពេលជាង ១០ ឆ្នាំមកហើយ ដែលដឹកនាំដោយ Prius ក្នុងឆ្នាំ ១៩៩៧៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម