ឡានភីកអាប់ Ram 1500 TRX មួយគ្រឿងដំបូងគេ លក់បានតម្លៃថ្លៃលើសធម្មតា៤ដង

ត្បិតថាមានតម្លៃថ្លៃដែលចាប់ផ្ដើមពី ៩០ ២៦៥ដុល្លារ (នៅសហរដ្ឋអាមេរិក) ក៏ពិតមែន ប៉ុន្តែរថយន្ត Ram 1500 TRX ប្រភេទ Launch Edition អាចលក់ដាច់អស់ក្នុងពេលត្រឹម ៣ម៉ោង ក្រោយបើកទទួលការបញ្ជាទិញ។ យ៉ាងណាក្ដីរថយន្ត Ram 1500 TRX ប្រភេទ Launch Edition ខាងក្រោមនេះអាចលក់បានដល់តម្លៃ ៤១០ ០០០ដុល្លារ ដោយសារចំណុចពិសេសមួយចំនួន។

គួរដឹងថារថយន្ត Ram 1500 TRX ដែលចូលរោងចក្រផលិតមុនគេចំនួន ៧០២គ្រឿង គឺសុទ្ធសឹងតែជាប្រភេទ Launch Edition ហើយរថយន្តខាងលើនេះគឺជាម៉ូដែលដំបូងគេដែលបានរំកិលខ្លួនចេញពីរោងចក្រផលិត។ វាមានលេខ VIN #001 ហើយត្រូវបានដាក់លក់ដេញថ្លៃនៅកម្មវិធី Barret-Jackson Scottsdale ដែលថវិកាបានពីការដេញថ្លៃនឹងប្រើសម្រាប់កិច្ចសប្បុរសធម៌។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅពីបានក្លាយជាម្ចាស់ដំបូងនៃរថយន្ត Ram 1500 TRX ហើយនោះ អ្នកដែលឈ្នះលើការដេញថ្លៃក៏នឹងទទួលបានឯកសារ និងសៀវភៅដែលបង្ហាញអំពីការអភិវឌ្ឍន៍រថយន្ត, រូបភាព និងវីដេអូផ្ដាច់មុខនៃរថយន្តនេះផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម