ការវិភាគលើរថយន្តថ្មី និងរថយន្តមួយទឹកជាង ៤,៤លានគ្រឿង ដែលលក់ចេញនៅសហរដ្ឋអាមេរិកចាប់ពីខែមីនា ដល់ខែមិថុនា ឆ្នាំ ២០២០ ដែលធ្វើឡើងដោយ iSeeCars បានរកឃើញថាគិតជាមធ្យមរថយន្តមួយទឹកប្រើប្រាស់ពេល ៦៨,៩ថ្ងៃ ដើម្បីអាចលក់ចេញ។ ប៉ុន្តែមានរថយន្តមួយចំនួនអាចលក់ចេញបានលឿនជាងនេះ។
រថយន្តមួយទឹកដែលលក់ចេញបានលឿនជាងគេគឺ Tesla Model 3 ដែលប្រើពេលជាមធ្យម ២៩,៣ថ្ងៃ។ ចំណែករថយន្តបន្ទាប់គឺ BMW X6 ដែលចំណាយពេលជាមធ្យម ៤៣ថ្ងៃ និងមានរថយន្ត Subaru BRZ ដែលប្រើពេលជាមធ្យម ៤៤,៥ថ្ងៃ។
មានរថយន្ត Tesla ពីរទៀតដែលស្ថិតក្នុងតំណែងកំពូលរថយន្តមួយទឹកលក់ដាច់លឿនជាងគេទាំង១០ គឺមាន Model X ស្ថិតនៅលេខ៦ ដែលចំណាយពេលជាមធ្យម ៤៧,៦ថ្ងៃ និង Model S ស្ថិតនៅលេខ១០ ប្រើពេលជាមធ្យម ៥០,៧ ថ្ងៃ៕