ឡានមួយម៉ូដែលទៀតហើយ ធ្វើតេស្តបុកបានលទ្ធផល “ផ្កាយ០”

រថយន្ត Suzuki S-Presso ដែលកំពុងដាក់លក់នៅក្នុងប្រទេសឥណ្ឌា បានទទួលលទ្ធផលអាក្រក់បំផុត គឺ “ផ្កាយ០” ក្នុងការធ្វើតេស្តសុវត្ថិភាព សម្រាប់ការការពារមនុស្សពេញវ័យ ដោយ Global NCAP។

រថយន្ត Suzuki S-Presso ដែលយកមកធ្វើតេស្តខាងលើ ជាប្រភេទ Base Model ដែលមានបំពាក់ពោងសុវត្ថិភាពតែ ១ ប៉ុណ្ណោះ ហើយខ្សែក្រវ៉ាត់ក្បាល៣ មិនត្រូវតាមស្តង់ដារ ហើយក៏គ្មានរន្ធ ISOFIX សម្រាប់ដាក់កៅអីកូនក្មេងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនតែប៉ុណ្ណោះ គ្រោងឆ្អឹងរបស់រថយន្តត្រូវបានចាត់ទុកថា “គ្មានស្ថេរភាព” ដោយ Global NCAP អះអាងថា វាត្រូវការធ្វើឲ្យប្រសើរឡើងវិញ។

គួរឲ្យដឹងដែរថា រថយន្តដែលមានលក់សម្រាប់ទីផ្សារឥណ្ឌានេះ បានឆ្លងកាត់តែការធ្វើតេស្តបុកខាងមុខប៉ុណ្ណោះ ខណៈការតេស្តបុកផ្នែកចំហៀង និងការពារអ្នកដំណើរថ្មើរជើង មិនស្ថិតនៅក្នុងបែបបត់របស់ពួកគេនៅឡើយទេ៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម