ឡានរបស់ក្រុមហ៊ុន General Motors ៦ម៉ូដែលទៀត នឹងមានមុខងារពិសេសមួយនេះប្រើ

ក្រុមហ៊ុន General Motors បានប្រកាសថា ខ្លួននឹងបន្ថែមបច្ចេកវិទ្យាបើកបរដោយមិនប្រើដៃដ៏ទំនើប ហៅថា Super Cruise របស់ខ្លួនទៅលើរថយន្តម៉ូដែល Cadillac Escalade, CT4 និង CT5 ឆ្នាំ ២០២២ ក៏ដូចជារថយន្ត Chevrolet Silverado និងរថយន្តម៉ាក GMC Sierra និង Hummer EV ផងដែរ។

លោក Mario Maiorana ប្រធានវិស្វករមុខងារ Super Cruise មានប្រសាសន៍ថា “យើងមានក្តីរំភើបក្នុងការពង្រីកមុខងារ Super Cruise ដល់ម៉ូដែលថ្មីបន្ថែមទៀត ជាមួយនឹងសមត្ថភាពបន្ថែមដើម្បីផ្តល់ជូនអតិថិជននូវឱកាសកាន់តែច្រើនដោយឥតគិតថ្លៃ។ ការបន្ថែមមុខងារ Super Cruise និងមុខងារថ្មីៗបន្ថែមទៀត គឺជាជំហានសំខាន់ឆ្ពោះទៅគោលដៅរបស់យើងក្នុងការបើកបរដោយមិនប្រើដៃ ៩៥% និងធ្វើឲ្យអតិថិជនមានផាសុកភាពជាមួយនឹងការប្រលែងដៃពីចង្កូត”។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា មុខងារ Super Cruise ក៏នឹងទទួលបានការអាប់ដេតនូវមុខងារថ្មីៗសម្រាប់ម៉ូដែលឆ្នាំ ២០២២ ផងដែរ។ ឥឡូវនេះ ម្ចាស់រថយន្តនឹងអាចប្រើមុខងារពិសេសនេះ នៅពេលកំពុងអូសសណ្តោង។ បច្ចេកវិទ្យាមិនប្រើដៃនេះក៏នឹងចង្អុលបង្ហាញដល់អ្នកបើកបរ នៅពេលដែលមានឱកាសល្អក្នុងការផ្លាស់ប្តូរគន្លងផ្លូវ ហើយអាចចាប់ផ្តើមដំណើរការដោយខ្លួនវា ខណៈវៃភ្លើងស៊ីញ៉ូឲ្យគេដឹងផងដែរ។

ចុងក្រោយបង្អស់ ប្រព័ន្ធផែនទីរបស់រថយន្ត (Google maps) នឹងបង្ហាញផ្លូវដល់អ្នកបើកបរ នៅពេលដែលពួកគេអាចប្រើប្រព័ន្ធ Super Cruise ខណៈពួកគេកំពុងជ្រើសរើសផ្លូវ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម