ឡានរបស់ Bentley មួយនេះ កម្លាំងជាង ៧០០ សេះ ឯតម្លៃរហូតហក់ដល់ ២,១ លានដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Bentley បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Coupe Bentley Mulliner Batur មានកម្លាំងខ្លាំង និងថ្លៃបំផុតរបស់ក្រុមហ៊ុនដែលមិនធ្លាប់ផលិតជាមួយតម្លៃរហូតដល់ទៅ ២,១ លានដុល្លារ ។

សម្រាប់រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំណុះ ៦,០ លីត្រ ទំហំ ១២ស៊ីឡាំង Twin-turbo អាចផលិតកម្លាំងបាន ៧៤០ សេះ និងកម្លាំងរមួល ១០០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ​ ៨វគ្គស្វ័យប្រវត្តិ មានល្បឿនអតិបរមា ៣៣៦ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចស្ទុះពីល្បឿនកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើរយៈពេល ៣ វិនាទីប៉ុណ្ណោះ។ លើសពីនេះ បានប្រើនៅប្រព័ន្ធបូម Air Suspension កម្រិតខ្ពស់បំផុត ដែលបានបន្ថែមនូវ Active anti-roll ប្រភេទអេឡិចត្រូនិច, ប្រព័ន្ធ Limited-slip differential ប្រភេទអេឡិចត្រូនិច និងប្រព័ន្ធចង្កូតវិលកង់ទាំង៤ Four-Wheel Steering។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកកាប៊ីនរក្សាបាននូវអត្តសញ្ញាណរបស់ខ្លួនជាមួយនឹងគ្រឿងបរិក្ខាដែលបានធ្វើការ បង្កើតស្របតាមរចនាប័ទ្មដែលអតិថិជននីមួយៗពេញចិត្ត ​ជាមួយការប្រើប្រាស់វត្ថុធាតុដើមសំខាន់ៗ ក៏ដូចជាវត្ថុធាតុដើមដែលកែច្នៃឡើងវិញ ការបូន និងមាសដែលប្រើស្រោបជុំវិញប៊ូតុង Start/Stop ទំហំ ១៨ការ៉ាត់ផងដែរ។

រថយន្ត Bentley Mulliner Batur ត្រូវបានផលិតឡើងត្រឹមចំនួន ១៨ គ្រឿងប៉ុណ្ណោះ ដោយត្រូវបានបង្កើតឡើងដោយនាយកផ្នែករចនា Andreas Mindt និងក្រុមរបស់គាត់នៅ Bentley ជាមួយរចនាប័ទ្មថ្មីក្នុងការឈានទៅយុទ្ធសាស្រ្ត “Beyond100” របស់ក្រុមហ៊ុន ដែលប្តេជ្ងាចិត្តនឹងផលិតរថយន្តអគ្គិសនីសុទ្ធនៅត្រឹមឆ្នាំ ២០៣០ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម