ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ ឡានវ៉ែនអគ្គិសនីរបស់ Nissan ម៉ូដែលថ្មីសន្លាងមួយទៀត ត្រៀមបង្ហាញខ្លួនឆាប់ៗ

ឡានវ៉ែនអគ្គិសនីរបស់ Nissan ម៉ូដែលថ្មីសន្លាងមួយទៀត ត្រៀមបង្ហាញខ្លួនឆាប់ៗ

ក្រុមហ៊ុន Nissan នឹងប្រកាសចេញរថយន្តវ៉ែនអគ្គិសនីរបស់ខ្លួនជាផ្លូវការ នៅក្នុងថ្ងៃ World EV Day ដែលធ្វើឡើងនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។

បើយោងតាមវីដេអូខ្លីមួយបង្ហាញឲ្យឃើញថា រថយន្តប្រភេទវ៉ែននោះអាចជាម៉ូដែលថ្មីទាំងស្រុង ដោយប្រើប្រាស់ការឌីហ្សាញបែបទំនើប និងទាន់សម័យ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថ្វីបើវីដេអូនោះមិនបានបង្ហាញលម្អិតច្រើន ប៉ុន្តែ Nissan មិនមែនជាចំណូលថ្មីឡើយ បើនិយាយពីរថយន្តវ៉ែនអគ្គិសនីនោះ ព្រោះថារថយន្ត Nissan e-NV200 បានបង្ហាញខ្លួននៅអឺរ៉ុប តាំងពីឆ្នាំ២០១៤ មកម្ល៉េស។

មិនតែប៉ុណ្ណោះ កាលពីឆ្នាំ២០១៨ ក្រុមហ៊ុនផលិតរថយន្តជប៉ុនខាងលើបានបង្ហាញចេញនូវ ប្រភេទប្រើកញ្ចប់អាគុយទំហំ ៤០គីឡូវ៉ាត់ម៉ែត្រ ដែលបំពាក់ម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ១០៨សេះ ហើយអាចបើកបរបានចម្ងាយ ២០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

យ៉ាងណាមិញ រថយន្តវ៉ែនថ្មីរបស់ Nissan នេះ មិនទាន់មានព័ត៌មានលម្អិតអ្វីច្រើនឡើយ ដូច្នេះមានតែរង់ចាំមើលនៅថ្ងៃប្រកាសចេញតែប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម