ឡានវ៉ែនអគ្គិសនី Ford E-Transit Custom 2024 សាកថ្មម្តងអាចជិះបានចម្ងាយ ៣៨០គីឡូម៉ែត្រ ត្រៀមបង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត FORD កំពុងបោះជំហានយ៉ាងមុតមាំឆ្ពោះទៅរកការផលិតរថយន្តអគ្គិសនី។ ខណៈថ្មីៗ​នេះ​ ពួកគេ​បាន​ដាក់​បង្ហាញចេញនៅរថយន្ត​អគ្គិសនី​សម្រាប់​ប្រើប្រាស់​ក្នុង​ពាណិជ្ជកម្ម​ដែល​ហៅថា E-Transit Custom ថ្មី នឹងត្រូវបានដាក់បង្ហាញជាផ្លូវការនៅខែកញ្ញា មុនពេលចាប់ផ្តើមផលិតកម្មនៅក្នុងប្រទេសទួរគីនៅពាក់កណ្តាលឆ្នាំ ២០២៣។

រថយន្ត FORD E-Transit Custom គឺជាអ្នកស្នងតំណែងរបស់រថយន្តអគ្គិសនីដែលលក់ដាច់បំផុតនៅអឺរ៉ុបជាមួយនឹងការរចនាម៉ូដបែបស្ព័រថ្មី ដែលតំណាងឱ្យភាពទំនើបជាងមុន ដែលមានការរចនាផ្នែកខាងក្រៅជាមួយប៉ាណាមុខធំបែបសំណាញ់រាងជាពងក្រពើ ចង្កៀងមុខឲ្យឈ្មោះថា signature ភ្ជាប់ដោយបន្ទះ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងនៅលើគម្របម៉ាស៊ីនខាងមុខជាប់នឹងកន្លែងសាកថ្ម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈ ផ្នែកចំហៀងគឺមានលក្ខណៈសាមញ្ញ មានរចនាប័ទ្មបែបកោង ដែលមានខ្សែ​បន្ទាត់​ដែល​ហូរ​ចេញពីគន្លាតកង់មុខ-ក្រោយ ជាមួយរចនាបថទំនើបបន្តទៅក្រោយជាមួយនឹងចង្កៀងក្រោយប្រភេទ LED ដ៏ទាន់សម័យ។

ក្រុមហ៊ុន Ford កំពុងរក្សាព័ត៌មានលម្អិតអំពីផ្នែកម៉ាស៊ីន ប៉ុន្តែបាននិយាយថា រថយន្តនេះបានបង្កើនឡើងដោយ pure electric architecture ដោយអាចបើកបរបានចម្ងាយរហូតដល់ ៣៨០ គីឡូម៉ែត្រ នឹងមានសមត្ថភាពសាកថ្មលឿន សមត្ថភាពក្នុងការអូសសណ្តោង នឹងបានបន្ថែមនៅបច្ចេកវិទ្យា ProPower Onboard ដូច F-150 Lightning ដែលអនុញ្ញាតឲ្យម្ចាស់រថយន្តយកភ្លើងទៅប្រើប្រាស់ចល័តបាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម