ឡានវ៉ែន Hyundai Staria ថ្មី ដាក់តម្លៃលក់ខ្ទង់ ៦ម៉ឺនដុល្លារ

ក្រុមហ៊ុន Hyundai បានប្រកាសចេញរថយន្តវ៉ែន Staria ស៊េរីឆ្នាំ២០២២ របស់ខ្លួនជាផ្លូវការ នៅក្នុងប្រទេសអាល្លឺម៉ង់ ដោយចេញម៉ូដែលខ្ពស់បំផុត Staria Signature មុនគេ ហើយដាក់លក់ក្នុងតម្លៃ ៦៥ ៧០០ដុល្លារ សម្រាប់ប្រភេទប៉ុងមួយ និង ៦៨ ១០០ដុល្លារ សម្រាប់ប្រភេទប៉ុងពីរ។

ដូចដែលឈ្មោះរបស់វាបានបញ្ជាក់ Signature គឺជាម៉ូដែលដែលប្រណីតបំផុតសម្រាប់ត្រកូលរថយន្តវ៉ែនមួយនេះ។ វាមានបំពាក់លក្ខណៈពិសេសមកស្តង់ដារជាច្រើន ដូចជា ទ្វារស្លាយអេឡិចត្រូនិច, ពូកស្បែក Nappa Leather មានមុខងារកម្តៅ និងត្រជាក់, ប្រព័ន្ធ Smart Key និង ប្រព័ន្ធភ្លើងក្នុងកាប៊ីន Ambient Lightning អាចជ្រើសរើសបាន ៦៤ពណ៌ ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Staria Signature ក៏មានបំពាក់កៅអីធំនៅជួរទី២ ដែលអាចសារ៉េកាច់ផ្តេកបាន ព្រមទាំងអេក្រង់ទំហំ ១០,២៥អ៊ីញ ដែលអាចមើលឃើញផ្នែកខាងក្រៅនៃរថយន្ត ៣៦០ដឺក្រេតែម្តង។ មិនតែប៉ុណ្ណោះ Hyundai ក៏បានបំពាក់ប្រព័ន្ធសំឡេង Bose ដែលមាន Speaker រហូតដល់ទៅ ១២គ្រាប់ទៀតផង។

សូមបញ្ជាក់ថា រថយន្ត Hyundai Staria Signature នឹងចេញឲ្យបញ្ជាទិញនៅក្នុងប្រទេសអាល្លឺម៉ង់ ចាប់ពីពាក់កណ្តាលខែសីហាតទៅ ខណៈម៉ូដែលផ្សេងទៀតនឹងចេញជាបន្តបន្ទាប់នៅឆ្នាំក្រោយ ជាមួយតម្លៃចាប់ពី ៤៦ ៨០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម