ឡានស្ព័រមួយនេះ កម្លាំងខ្លាំងជាង ២ ពាន់សេះ ឯតម្លៃជិត ២លានដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Koenigsegg បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Koenigsegg Gemera ប្រភេទរថយន្ត grand tourer ផលិតតែ ៣០០ គ្រឿងប៉ុណ្ណោះ នៅក្នុងប្រទេសស៊ុយអែត គ្រោងនឹងធ្វើការដាក់ចេញនៅក្នុងឆ្នាំ ២០២៥ ជាមួយតម្លៃលក់ ១,៩ លានដុល្លារ។

បើប្រៀបធៀបទៅនឹងការដាក់បង្ហាញគំរូរថយន្តក្នុងខែមីនា ឆ្នាំ ២០២០ រថយន្តនេះ ត្រូវបានកែប្រែចំណុចមួយចំនួនទាក់ទងនឹងការរចនារូបរាងផងដែរ ជាពិសេស សំណុះចង្កៀងមុខគឺមានភាពស៊ីវីល័យជាងមុន អមដោយអំពូបំភ្លឺពេលថ្ងៃប្រភេទ LED ដែលរចនាថ្មី រន្ធខ្យល់នៅលើគម្របក៏ត្រូវបានផ្លាស់ប្តូរ ប្រើប្រាស់នៅទ្វារបើកឡើងលើឲ្យឈ្មោះថា synchro-helix ចង្កៀង​ក្រោយ LED ក៏​ត្រូវ​បាន​កែ​សម្រួល​ដោយ​ក្រុមហ៊ុន​រថយន្ត​ស៊ុយអែត។ លើសពីនេះ ក៏មានកញ្ចប់ aerodynamic Ghost package ដូចទៅនឹង Jesko ទៀតផង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្នែកខាងក្នុងរបស់ Koenigsegg Gemera នៅតែមិនផ្លាស់ប្តូរ ដោយរថយន្តនេះត្រូវបានបំពាក់ដោយអេក្រង់កំសាន្ត touchscreen ទំហំធំចំនួន ២ ទាំងកៅអីខាងមុខ និងខាងក្រោយជាដើម។

ទាកទងនឹងទៅនឹងផ្នែកវិញ ដោយរថយន្តនេះ ទទួលបានម៉ាស៊ីនពីរថយន្ត Koenigsegg Jesko hypercar ត្រូវបានបន្ថែមជាមួយនឹងម៉ាស៊ីន ៥,០ លីត្រ “HV8”  បន្ថែមពីលើម៉ាស៊ីនចំណុះ ២,០ លីត្រស្តង់ដារ ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនី “Dark Matter” ដែលអាចបផលិតកម្លាំងបានរហូតទៅដល់ ២៣០០ សេះ និងកម្លាំងរមួល ២៧៥០ ញ៉ូតុនម៉ែត្រ ដោយជម្រើសនេះមានតម្លៃរហូតទៅដលើ ៤០០ ០០០ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម