ឡានស្ព័រអគ្គិសនី Qiantu K20 សាកថ្មម្តងជិះបានប្រហែល ៥០០គីឡូម៉ែត្រ តម្លៃខ្ទង់ជាង ១មុឺនដុល្លារ ក្នុងប្រទេសចិន

[ទីផ្សាបរទេស] ក្រុមហ៊ុនផលិតរថយន្ត Qiantu បានធ្វើការដាក់បង្ហាញរថយន្ត Qiantu K20 ថ្មី ជារថយន្តស្ព័រអគ្គិសនី ២កៅអីថ្មី ជាមួយតម្លៃលក់មុនមានចាប់ពី ១៣ ០៤៥ ដុល្លារ ដល់ ២២ ៥១០ ដុល្លារ ការដឹកជញ្ជូនគ្រោងនឹងចាប់ផ្តើមនៅក្នុងត្រីមាសទី៤ នៅក្នុងប្រទេសចិន។

គួរឲ្យដឹងថា រថយន្ត K20 មិនមែនជាម៉ូដែលអគ្គិសនីដំបូងបង្អស់របស់ Qiantu ទេ ក្នុងឆ្នាំ ២០១៦ ក្រុមហ៊ុនបានចេញលក់រថយន្ត K50 នៅឯពិព័រណ៍រថយន្តនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប៉ុន្តែ Qiantu ដឹកជញ្ជនបានតែ ២០០-៣០០គ្រឿងប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឥឡូវនេះ Qiantu បានបង្ហាញគំរូពីរដែលបានបង្ហាញខ្លួននៅក្នុងឆ្នាំ ២០១៨ និង ២០១៩ ។ Qiantu K20 ជា​រថយន្ត​ស្ព័រ ប៉ុន្តែ​មាន​រចនាប័ទ្ម​ hatchback, គម្របម៉ាស៊ីនរាងវែង, កញ្ចក់​រាងជ្រាលចុះក្រោម និង​កង់​យ៉ាន់ស្ព័រ​ធំ​ជាមួយ​នឹង​ដុំ​ហ្វ្រាំង​ calipers ពណ៌​ក្រហម។ ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​ផ្នែក​ខាង​ក្រៅ​គឺ​ចំណុច​ទាញ​ទ្វារស្ថិត​នៅ​លើ​តួ​រថយន្ត។ ខណៈ ចង្កៀងខាងក្រោយ​រចនាបែបជាឆ្នូត​ជាមួយអក្សរ “Qiantu Motors” នៅ​ចំ​កណ្តាល។

ដោយសារតែទំហំរថយន្តរបស់ K20 ក៏មានសភាពទាន់សម័យ ជាមួយនឹងផ្ទៃតាប៊្លូរាងតូច ដៃ​ចង្កូត​ ២ប្រឡោះមាន​ឡូហ្គោរូប​មេអំបៅ​នៅ​ចំ​កណ្តាល, កុងទ័រព័ត៌មាន និងអេក្រង់កំសាន្តភ្លោះ។

រថយន្តស្ព័រអគ្គិសនី K20 បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួនពីរផលិតកម្លាំងបាន ២១៤ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ រថយន្តអាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ៤,៧ វិនាទី។ ក្នុងនោះ ក្រុមហ៊ុន​មិន​បាន​និយាយ​អំពី​សមត្ថភាព​នៃ​កញ្ចប់​អាគុយទេប៉ុន្តែរំពឹងថាអាចបើកបរបានចម្ងាយប្រហែល ៥០០គីឡូម៉ែត្រក្នុងការសាកថ្មម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម